វត្តបទុមនីវណ្ណរាម ហៅវត្តរកាកណ្ដាល សាងឡើងក្នុងសតវត្សទី១៨ ជាវត្តដែលចំណាស់មួយនៅក្នុងក្រុងក្រចេះ និង ជារមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្របែបសាសនាដ៏មានតម្លៃមួយរបស់ខេត្ត។
វិហារឈើបុរាណប្រក់ក្បឿង វត្តរកាកណ្ដាលគឺជាតំបន់ទេសចរណ៍វប្បធម៌មួយដែលភ្ញៀវទេសចរជាតិ និងអន្តរជាតិមិន គួររំលងឡើយ បើនិយាយពីអាយុកាលវិញវិហារឈើនោះគឺមានវ័យចំណាស់ប្រមាណជាង២០០ឆ្នាំមកហើយ។ វិហារនេះរំលេចទៅដោយក្បាច់ក្បូរឆ្លាក់លើឈើយ៉ាងវិចិត្រ និងគួរឲ្យស្ញប់ស្ញែងបំផុតមានលក្ខណៈខុសប្លែកពីព្រះវិហារដទៃ។
មានទីតាំងស្ថិតនៅភូមិរកាកណ្តាលទី១ សង្កាត់រកាកណ្ដាល ក្រុងក្រចេះ តាមផ្លូវជាតិលេខ៧៦ចម្ងាយជាង២គីឡូម៉ែត្រពីទីរួមខេត្ត វិហារវត្តរកាកណ្ដាលបច្ចុប្បន្នត្រូវបានចាត់បញ្ចូលជាបេតិកភណ្ឌជាតិ និងធ្វើការគ្រប់គ្រងដោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត៕