Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

នាវាដឹកប្រេងអ៊ីរ៉ង់ទី៣​ ​ទៅដល់ប្រទេសវេណេហ្ស៊ុយអេឡា

នាវាដឹកប្រេងទី៣​របស់អ៊ីរ៉ង់​ បានចូលដល់ឈូងសមុទ្រ​វេណេហ្ស៊ុយអេឡា​ កាលពីថ្ងៃទី​២៨ ខែឧសភា ឆ្នាំ២០២០ ក្រោយ​ពីធ្វើនាវាចរណ៍ ​រយៈពេល​វែងឆ្ងាយពី​តំបន់ឈូងសមុទ្រ​ពែក្សរ៍ ។ 

ប្រព័ន្ធផ្សព្វផ្សាយ​ បានបញ្ជាក់ថា នាវាដឹកប្រេង​អ៊ីរ៉ង់ ឈ្មោះ «Petunia» បានចូលមកដល់ដែនទឹក នៃប្រទេសវេណេហ្ស៊ុយអេឡា​ កាលពីព្រឹក ថ្ងៃទី២៧ ខែឧសភា ក្រោយពេលចូលដល់ដែនទឹក នៃសាធារណរដ្ឋ​បូលីវី នៅយប់មុននេះ។ 

នាវា Petunia ត្រូវបានអម​ដោយកងកម្លាំងប្រដាប់អាវុធ នៃប្រទេសវេណេហ្ស៊ុយអេឡា រហូតទាល់តែ​បោះយុថ្កា​ នៅ​ក្នុងឈូងសមុទ្រ នៃ​​ប្រទេស​អាហ្វ្រិកខាងត្បូងមួយនេះ ។ 

បន្ថែមពីការមកដល់នាវា​ Petunia នេះ ក៏នៅមាននាវាដឹកប្រេងអ៊ីរ៉ង់ ​ផ្សេងទៀត ត្រូវបានរំពឹងថា នឹងមកដល់វេណេហ្ស៊ុយអេឡា នៅប៉ុន្មានថ្ងៃឆាប់ៗខាងមុខ ខណៈសាធារណរដ្ឋ​អ៊ិស្លាម​អ៊ីរ៉ង់ ​បន្តផ្គត់ផ្គង់ប្រេង​ដល់សម្ពន្ធមិត្តអាមេរិកខាងត្បូង​របស់ខ្លួន។ 

នៅពេលនាវា​៤គ្រឿង​បានមកដល់វេណេហ្ស៊ុយអេឡា ហើយនោះ នាវា​អ៊ីរ៉ង់ចុងក្រោយទី៥​ ត្រូវបានរំពឹងថា នឹងមកដល់នៅដើមខែកក្កដា ឆ្នាំ២០២០ ។ 

កាលពីថ្ងៃទី២៧ ខែឧសភា ឯកអគ្គរដ្ឋទូត​អ៊ីរ៉ង់ ​ប្រចាំនៅទីក្រុងការ៉ាកាស បានថ្លែងប្រាប់បណ្តាញព័ត៌មាន IRNA ថា វេណេហ្ស៊ុយអេឡា​ បានបង់ថ្លៃពេញ​លេញ សម្រាប់​ការផ្គត់ផ្គង់ប្រេង​ទាំងនោះ។ ប៉ុន្តែគេមិនដឹងថា វាដោះដូរគ្នា តាមរយៈ​លុយ ឬក៏តាមរយៈមាស​នោះឡើយ ៕ ប្រែសម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9276619