Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

សោកស្ដាយ! វីរកីឡាការិនីប៉េតង់កម្ពុជា កែ ឡេង សម្រេចចូលនិវត្ដន៍ហើយ ដោយសារមូលហេតុនេះ

វីរកីឡាការិនីប៉េតង់កម្ពុជា លោកស្រី កែ ឡេង បានសម្រេចបញ្ចប់អាជីពកីឡាប៉េតង់ហើយ ដោយសារបញ្ហាសុខភាព និងពេលវេលា។

លោកស្រី កែ ឡេង បន្ថែម ទៀតថា ការសម្រេច​ចិត្តលាឈប់ពីវិស័យកីឡាប៉េតង់នេះ គឺអាស្រ័យ​ដោយស្ថានភាពសុខភាព​របស់លោកស្រីផ្ទាល់​ចុះ​ខ្សោយ​មិនអាចបន្តស៊ូទ្រាំនឹងការហ្វឹកហាត់​ដើម្បីត្រៀមការប្រកួតតទៅមុខទៀតបាន។

សូមបញ្ជាក់ថា វីរកីឡាការនី កែ ឡេង វ័យ៥៧ឆ្នាំ បានឈ្នះមេដាយជើងឯកពិភពលោកកីឡាប៉េតង់ដល់ទៅ ៤ឆ្នាំជាប់ៗគ្នា គឺចាប់ពីឆ្នាំ២០១៣ ឆ្នាំ២០១៥ ឆ្នាំ២០១៧ និងឆ្នាំ២០១៩ ដែលធើ្វឲ្យកម្ពុជា មានភាពល្បីខ្លាំងលើកីឡាមួយនេះ និងបានផ្ដល់សិទ្ធិឲ្យកម្ពុជាធើ្វជាម្ចាស់ផ្ទះ ការប្រកួតជើងឯកពិភពលោក នៅក្នុងឆ្នាំ២០១៩កន្លងទៅថ្មីៗនេះផងដែរ៕



from: https://tnaot.com/km/m/detail/article/9276557