Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ចិនចង់ឯកភាព ដោយសន្តិភាពជាមួយកោះតៃវ៉ាន់

ប្រធានការិយាល័យទំនាក់ទំនងជាមួយកោះតៃវ៉ាន់របស់ចិន ​លោក Liu Jieyi បានប្រកាសថា «ចិនចង់បានឯកភាពជាតិ ដោយសន្តិភាព ជាមួយកោះតៃវ៉ាន់ ជាវិធីសាស្ត្រល្អបំផុត ​​ដើម្បីតភ្ជាប់ជាមួយកោះនេះវិញ​។

សារព័ត៌មានរ៉យទ័រ បានផ្សាយថា ប្រធានការិយាល័យ​ទំនាក់ទំនងជាមួយកោះតៃវ៉ាន់របស់ចិន លោក Liu Jieyi ប្រកាសក្នុងឱកាសខួបគម្រប់​១៥ឆ្នាំថ្ងៃ ចិនអនុម័តច្បាប់​ប្រឆាំងនឹងការប្រកាសផ្តាច់ខ្លួនឯករាជភាព​របស់តៃវ៉ាន់ នៅឆ្នាំ​២០០៥។ ជាមួយគ្នានេះ លោកក៏បានព្រមានដល់បរទេសដែលមានបំណងជ្រៀតជ្រែក និងរារាំងដល់ការឯកភាពជាតិរបស់ចិន​។

នៅក្នុងរបាយការណ៍​ ដែលបានប្រកាសក្នុងកិច្ចប្រជុំសភា​លើកទី​១៣​របស់ចិន នាយករដ្ឋមន្ត្រី លី ឃឺជាំង បានបញ្ជាក់ថា ចិន ប្រឆាំងនឹងរារាំងរាល់សកម្មភាព ស្វែងរកការ​ឯករាជ្យរបស់កោះតៃវ៉ាន់។ ចិននឹងបន្តជំរុញឲ្យកោះតៃវ៉ាន់ ឯភាពជាតិ បញ្ចប់គោលបំណងចង់បានឯករាជ្យ។

បច្ចុប្បន្ន ចិនបានអនុវត្តគោលនយោបាយប្រទេសមួយរបបគ្រប់គ្រងពីរ ទៅលើកោះហុងកុង ក្រោយពេលអង់គ្លេស​ បានសងកោះហុងកុង មកចិនវិញ នៅឆ្នាំ​១៩៩៧។

ទំនាក់ទំនង រវាងកោះតៃវ៉ាន់នឹងចិនដីគោកកាន់តែតានតឹង ក្រោយពេលលោកស្រី Tsai Ing Wen​ជាប់ឆ្នោតជាមេដឹកនាំកោះនេះ មកទល់ពេលនេះ។ រយៈពេលកន្លងមក ចិនបានបញ្ចុះបញ្ជូលសម្ព័ន្ធមិត្ត​របស់តៃវ៉ាន់​៧ប្រទេស បញ្ចប់ទំនាក់ទំនងការទូតជាមួយតៃវ៉ាន់ងាក មកកាន់ចិនដីគោកវិញ៕ ប្រែសម្រួលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9276534