Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ដឹងអត់ថា ចាន់ វឌ្ឍនាកា ចូលចិត្ដក្លឹប និងកីឡាករអឺរ៉ុបមួយណាដែរ?

ខែ្សប្រយុទ្ធរបស់ក្រុមបឹងកេត កីឡាករ ចាន់ វឌ្ឍនាកា បានបង្ហើបថា ក្លឹបបិសាចក្រហម Manchester United គឺជាក្លឹបដែលរូបគេចូលចិត្ដតាំងពីនៅក្មេង ខណ:កីឡាករដែលរូបគេចូលចិត្ដគឺ Ruud van Nistelrooy។

កីឡាករជំនាញជើងឆ្វេងរូបនេះ​ត្រូវបានគេចាត់ទុកជាកីឡាករដ៏មានប្រជាប្រិយភាពមួយរូបក្នុងព្រះរាជាណាចក្រកម្ពុជា ត្បិតទេពកោសល្យក៏ដូចជាទម្រង់លេងរបស់គេ បានធ្វើឲ្យអ្នកគាំទ្រស្ងើចសរសើរខ្លាំង ខណ:កាលពីរដូវកាលមុន រូបគេក៏បានជួយបឹងកេត លើកពានរង្វាន់សម្ដេចហ៊ុនសែន ផងដែរ។

បើតាមមិត្ដភក្ដិជិតដិតរបស់កីឡាករដែលមានប្រភពមកពីខេត្ដកំពតរូបនេះ បានឲ្យដឹងថា មូលហេតុដែលរូបគេគាំទ្រ Man Utd គឺដោយសារតែរូបគេស្រលាញ់ការលេងរបស់ក្រុមនេះ ជាពិសេសអតីតកីឡាករនៅទីនោះគឺ Ruud van Nistelrooy គឺជាកីឡាករសំណព្វចិត្ដខ្លួនដែលធ្លាប់លេងនៅទីនោះស្រាប់៕

ដោយ៖ សុគន្ធតារា

from: https://tnaot.com/km/m/detail/article/9276497