Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កូវីដ​១៩កាន់តែធ្ងន់នៅឥណ្ឌា ឆ្លងបន្ដកើនឡើង សរុប១៦៥ ៨២៩​នាក់

ស្ថានភាពជំងឺកូវីដ​១៩ ​នៅក្នុងប្រទេស​ឥណ្ឌា កាន់ធ្ងន់ធ្ងរកើនឡើង​ខ្លាំង នៅ​ក្នុងរយៈកាលចុងក្រោយនេះ ​ទាំងអ្នកជំងឺបាត់បង់ជីវិត និងករណីឆ្លងថ្មី។ 

ក្រសួងសុខាភិបាលឥណ្ឌា​ នៅព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ បាន​ប្រកាសថា អ្នកជំងឺ​កូវីដ​១៩​ នៅក្នុងប្រទេសនេះបាត់បង់ជីវិតថ្មី ​សរុប ​១៧៥ នាក់ និងឆ្លងថ្មីវិជ្ជមាន ៧ ៤៦៦ ករណី ។ នេះជា​ករណី​ឆ្លង និងស្លាប់​ច្រើនជាងគេបំផុត ​នៅក្នុងប្រទេសនេះ​ ចាប់តាំងវីរុស​បានឆ្លងរាតត្បាតរហូតមក។ 

គិតចាប់ពីពេលជំងឺបានផ្ទុះឡើ រហូតមកដល់ថ្ងៃទី២៨ ខែឧសភា ឥណ្ឌាកត់ត្រា​ឃើញ​ថា មានអ្នកឆ្លង សរុប ១៥៨ ៣៣៣ នាក់ ក្នុងនោះ ៤ ៥៣១ នាក់បានបាត់បង់ជីវិត ។ 

ក្រសួងសុខាភិបាល​ឥណ្ឌា ​បញ្ជាក់ថា អ្នកជំងឺកូវីដ​១៩ ​សរុប ៧១ ១០៦​នាក់ ​បានជាសះស្បើយ​ចាកចេញពីមន្ទីរពេទ្យ ក្រោយពីមានភាព​ល្អប្រសើរ។ ចំនួនអ្នកជំងឺសរុប​ក្នុងប្រទេសនេះ មាន ១៦៥ ៨២៩ ​នាក់​។ 

ថ្ងៃទី២៩ ខែឧសភា គឺមានរយ:៦៦ថ្ងៃ ដែលឥណ្ឌា បន្តចាក់សោ ឬបិទប្រទេស។​ រដ្ឋាភិបាលអនុវត្តផែនការនេះ​ឡើង ដើម្បីគ្រប់គ្រង​ទប់ស្កាត់​ការឆ្លងរាតត្បាត​វីរុស។  ថ្ងៃប្រកាសចាក់សោ​ប្រទេសដំបូងគេ គឺថ្ងៃទី២៥ ខែមីនា ហើយបានប្រកាសពន្យារពេល​​ម្តង នៅថ្ងៃទី១៧ ខែឧសភា និងម្តងទៀត នៅថ្ងៃទី៣១ ខែឧសភា ៕ ប្រែសម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9276485