Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

នៅមិនសុខ យកថ្មគប់ឆ្កែបែរជាត្រូវឡានគេ ពេលចាប់ឱ្យប៉ូលិស រកឃើញមានផ្ទុកសារធាតុញៀនទៀត

ភ្នំពេញ៖ យុវជនម្នាក់ពិតជានាំទុកដាក់ខ្លួនមែន គ្រាន់តែរឿងសុំលុយយាយមិនបាន ក៏ដើរចេញពីផ្ទះ ស្រាប់តែឆ្កែព្រុះខ្លាំងពេក យកដុំថ្មគប់ឆ្កែ តែត្រូវរថយន្ត ត្រូវម្ចាស់គេចាប់ប្រគល់ឲ្យសមត្ថកិច្ច កាលពីវេលាម៉ោង ១១៖៣០នាទីយប់ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅចំណុចមុខផ្ទះលេខ៧២I ផ្លូវបេតុង ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ជនសង្ស័យឈ្មោះ មាស ប្រឹក្សា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅផ្ទះលេខ៧២I ផ្លូវបេតុង ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (មានសារធាតុញៀន)។ ចំណែកជនរងគ្រោះឈ្មោះ ជុំ សេដ្ឋា ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្ត្រីរាជការ ស្នាក់នៅផ្ទះលេខ៧២I ផ្លូវបេតុង ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ សម្ភារៈខូចខាត កំប៉ឹតទ្វាឡានចំហៀងខាងឆ្វេង សម្ភារៈបន្សល់ទុកដុំថ្មចំនួន ១ដុំ។

ប្រភពពីមន្ត្រីនគរបាលប៉ុស្តិ៍ទឹកថ្លា បានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនបង្កបានសុំលុយយាយរបស់គេ តែសុំមិនបាន ក៏ដើរចេញពីផ្ទះតាមផ្លូវ លុះមកចំណុចកើតហេតុ ស្រាប់តែឆ្កែព្រុះខ្លាំងពេក ជនបង្កបានរើសដុំថ្មគប់សត្វឆ្កែ ក៏ត្រូវនិងរថយន្ត១គ្រឿង ម៉ាក CRV ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BC-1280 ដែលចតនៅមុខផ្ទះ រងការខូចខាត ទើបម្ចាស់រថយន្តឃាត់ខ្លួនយកមកប្រគល់ឲ្យសមត្ថកិច្ច។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕ ដោយ៖ ផេងភាព

from: https://tnaot.com/km/m/detail/article/9276466