Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

យុវជនបែកថ្នាំម្នាក់ ដេញកាប់ឪពុកម្ដាយមិនបាន ទៅកាន់អ្នកដទៃវិញ ពេលចាប់បានថាគេធ្វើអំពើដាក់

ភ្នំពេញ៖ យុវជនប្រើប្រាស់ថ្នាំញៀនម្នាក់ បង្កអុកឡុកក្នុងក្រុមគ្រួសារ អ្នកភូមិ ប្រដាប់ដោយដាវ ដំបង ដេញកាប់ឪពុកម្តាយ មិនបានសម្រេច បែជាកាប់លើស្ត្រីម្នាក់ដើរតាមផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់ ហើយរត់ទៅសង្ងំលាក់ខ្លួនក្នុងព្រៃ ខណៈកម្លាំងនគរបាលខណ្ឌពោធិសែនជ័យ និងកម្លាំងប្រជាការពារតាមចាប់ខ្លួនផ្អើលពេញភូមិ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៦៖៣០នាទីព្រឹក ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២០ នៅក្នុងភូមិត្រពាំងធ្នង់ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ ។

ជនសង្ស័យឈ្មោះ ឈិន សៅ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ ធ្លាប់ជាប់មណ្ឌលកែប្រែ មានឪពុកឈ្មោះ ឆុន ឈិន អាយុ៥៣ឆ្នាំ មុខរបរ កសិករ មានបងប្អូន ៣នាក់ ប្រុសទាំងអស់ ជនសង្ស័យជាកូនទី២ រស់នៅផ្ទះ កន្លែងកើតហេតុ។ ចំណែកជនរងគ្រោះ ឈ្មោះ ស៊ុន កក ភេទស្រី អាយុ៦៣ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ ជាស្ត្រីម៉េម៉ាយ កូនប្រុស៣នាក់ រស់នៅក្នុងភូមិកើតហេតុជាមួយគ្នា ។

តាមប្រភពនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ ជនសង្ស័យធ្លាប់គម្រាម កាប់អ្នកភូមិ ក្រុមគ្រួសារ ឪពុកម្តាយ ច្រើនលើកច្រើនសារមកហើយ លុះមកដល់ព្រឹកថ្ងៃទី២៩ ខែឧសភានេះ ជនសង្ស័យប្រដាប់ដោយដាវ ដំបង គម្រាមដេញកាប់ឪពុកម្តាយ តែមិនបានសម្រេច នាំគ្នារត់គេច ស្របពេលដែលស្ត្រីរងគ្រោះ គាត់ដើរឆ្លងកាត់មុខផ្ទះរបស់ជនសង្ស័យ បំណងទៅធ្វើការរោងចក្រ ស្រាប់តែជនសង្ស័យស្ទុះមកកាប់វាយលើស្ត្រីរងគ្រោះ បណ្តាលឲ្យរបួសក្បាល ដៃ ធ្ងន់ធ្ងរ ហូរឈាមវង្វេងបាត់ស្មារតី ក្នុងបំណងសម្លាប់ចោលតែមិនស្លាប់ ហើយជនសង្ស័យរត់គេចទៅសង្ងំក្នុងព្រៃឫស្សីមុខផ្ទះបាត់ ។

ស្ត្រីរងគ្រោះដែលឋិតក្នុងសភាពរបួសធ្ងន់ធ្ងរត្រូវបានបងប្អូនប្រជាពលរដ្ឋ ស្នើសុំរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ហើយកម្លាំងនគរបាល កម្លាំងប្រជាការពារ ពលរដ្ឋក្នុងភូមិ ចេញអន្តរាគមន៍ តាមស្វែងរកជនសង្ស័យ ដែលរត់ទៅសង្ងំក្នុងព្រៃ អស់រយៈពេល៣នាទីក្រោយទើបចាប់ខ្លួនបាន។

ជនសង្ស័យឋិតក្នុងសភាពញៀនថ្នាំ ប្រាប់និយាយថា រូបគេខឹងនឹងកូនប្រុសរបស់ស្ត្រីរងគ្រោះ ចេះធ្វើអំពើ (ផ្លូវងងឹត) បានធ្វើឲ្យរូបគេវង្វេង ទើបរូបគេគុំចាំកាប់ស្ត្រីរងគ្រោះជាម្តាយ ក្នុងបំណងសម្លាប់ចោល រហូតបានសម្រេច។ ជនសង្ស័យត្រូវបានកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យចាប់ខ្លួន រួមជាមួយវត្ថុតាង រួចនាំទៅសាកសួរនៅប៉ុស្តិ៍ ដើម្បីកសាងសំណុំរឿងចាត់ការតាមនិតិវិធី៕ ដោយ៖ សួង សាម

from: https://tnaot.com/km/m/detail/article/9276177