Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

គំនូរអាយុជាងមួយរយឆ្នាំក្នុងវត្តព្រះកែវមរកត ដែលមនុស្សភាគច្រើនមិនចាប់អារម្មណ៍

ច្បាស់ហើយថា ប្រិយមិត្តខ្លះគឺសូម្បីតែចូលលេងព្រះបរមរាជរាំងក៏មិនដែលផង បើចូលលេងក៏ប្រហែលដើរហួស មិនចាប់អារម្មណ៍នៅកំណប់លើជញ្ជាំងវត្តព្រះកែវមរកត ក្នុងព្រះបរមរាជ្យរាំងរបស់​ប្រទេសកម្ពុជាយើង ។ រូបគំនូរនេះត្រូវបានគូរឡើងក្នុងកំឡុងឆ្នាំ ឆ្នាំ១៩០៣-១៩០៤ ក្រោមការដឹកនាំរបស់ ឧកញ្ញា ទេពនិមិត្ត និងមាន​វិចិត្រករ​ខ្មែរ​ចំនួន៤០នាក់ជាអ្នកគូរ  ពីឈុតឆាកក្នុងរឿងរាមកេរ្តិ៍ ពីដើមដល់ចប់។  គំនូរនេះព័ទ្ធមួយជុំវិញជញ្ជាំងទាំងមូលដែលមានប្រវែង៦៤២ម៉ែត្រ និងកំពស់៣ម៉ែត្រ។ បច្ចុប្បន្ននេះគំនូរហាក់ខូចត្បិតតែមានការជួសម្តងរួចមកហើយក្នុងឆ្នាំ១៩៨៥ រដ្ឋាភិបាលកម្ពុជាការសហការជាមួយរដ្ឋាភិបាលប្រទេសប៉ូឡូញ ។ 











រូ​បភាព និងអត្ថបទដោយ ពូស្មី 

from: https://tnaot.com/km/m/detail/article/9276169