បុរសជនជាតិថៃម្នាក់ មានចរិតឃោរឃៅ គ្រាន់តែទាស់ពាក្យសម្ដីគ្នាជាមួយនឹងបុគ្គលិករួមការងារ បែរជាផ្ទុះកំហឹង រត់ទៅទាញកាំភ្លើងបាញ់សម្លាប់មិត្ដភក្ដិ និងនាយកគ្រប់គ្រង នៅឯស្ថានីយវិទ្យុ Phitsanulok នៅក្នុងស្រុក Muang ខេត្ដ Phitsanulok ប្រទេសថៃ ហើយត្រូវបញ្ជូនទៅតុលាការ នៅថ្ងៃទី២៩ ខែឧសភា។
មន្រ្ដីប៉ូលិស បានថ្លែងថា ជនសង័្សយជាឃាតក ឈ្មោះ Wim Sonsuk អាយុ៥៩ឆ្នាំ មុខងារខាងអគ្គិសនី នៅស្ថានីយវិទ្យុនោះ។ រីឯជនរងគ្រោះ រួមមាន ទី១-ឈ្មោះ Sanit Butmangkul នាយកស្ថានីយ, ទី២-ឈ្មោះ Jirawut Sumetthepanan ជំនាញជាន់ខ្ពស់ខាងអគ្គិសនី, ទី៣-ឈ្មោះ Phumisaran Phanphum អ្នកបច្ចេកទេស និងទី៤-ឈ្មោះ Prung Chadaeng អ្នកបច្ចេកវិទ្យុ (របួសធ្ងន់)។
លោវរសេនីយ៍ Phakphum Prabsriphum អធិការស្រុក Muang បានបញ្ជាក់ថា អំពើឃាតកម្មដ៏សាហាវនេះ បានកើឡើង ដោយសារជម្លោះ នៅក្នុងក្រុមការងារពីរឿងបាត់បង់សម្ភារ។ ដោយសារកំហឹងពីរឿងហ្នឹង ទើបជនសង័្សយ បានយកកាំភ្លើងមកបាញ់ប្រហារលើជនរងគ្រោះ បណ្ដាលឲ្យមនុស្ស៣នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់។
លោកអធិការ បានបន្ដថា ជនសង័្សយត្រូវបានចោទប្រកាន់ពីបទ ឃាតកម្ម ឃាតកម្មគិតទុកជាមុន និងប្រើប្រាស់អាវុធខុសច្បាប់។ ប៉ុន្ដែទោះជាយ៉ាង ប៉ូលិសនឹងចានចោលការបង់ប្រាក់ធានា នៅក្រៅឃុំ ខណ: ជនសង័្សយត្រូវបានបញ្ជូនទៅកាន់តុលាការ នៅថ្ងៃទី២៩ ខែឧសភា នេះ៕ ប្រែសម្រួល ដោយ Nuon