Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

នាវាពិឃាដបំពាក់កាំជ្រួចមីស៊ីលនាំផ្លូវ USS Mustin ធ្វើនាវាចរណ៍ឆ្លងកាត់ដែនកោះប៉ារ៉ាសែល

នាវាពិឃាត​ពាក់ដោយប្រព័ន្ធកាំជ្រួចមីស៊ីលនាំផ្លូវ​ USS Mustin របស់កម្លាំង​ជើងទឹកអាមេរិក​បានធ្វើនាវាចរណ៍​ឆ្លងកាត់​ដែនកោះប៉ារ៉ាសែល (Paracel) នៅដែនសមុទ្រចិនខាងត្បូង កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ហើយអ្វីដែលត្រូវបានគេចាត់ទុក​ថា ជាការប្រឆាំង​នឹងអាមេរិក ​ចំពោះ​ការគ្រប់គ្រងទឹកដី នៅក្នុងតំបន់របស់ចិន។ 

បើតាមការចេញផ្សាយរបស់គេហទំព័រ Taiwannews​ បញ្ជាក់ថា នាវាពិឃាត​ ប្រភេទ Arleigh Burke-class USS Mustin បំពាក់កាំជ្រួចមីស៊ីលនាំផ្លូវ​ បានធ្វើនាវាចរណ៍ ​ក្នុងចម្ងាយ​ប្រហែល​១២គីឡូម៉ែត្រ​ ពីដែន​កោះ Woody និង Pyramid Rock ដែលចិន​អះអាងថា ស្ថិតក្នុងដែនអធិបតេយ្យរបស់ចិន។ នេះបើតាម​មន្ត្រីជើងទឹកអាមេរិក​មួយរូប បានលើកឡើង។

អនុសេនីយ៍ទោ Anthony Junco អ្នកនាំពាក្យ​កងនាវាចរណ៍ទី៧​របស់កម្លាំងជើងទឹក​អាមេរិក ​បានថ្លែងថា «ប្រតិបត្តិការនេះ ដើម្បីឆ្លុះបញ្ចាំង​ឲ្យឃើញថា ដែនទឹក​ទាំងនេះ មិនមែនស្ថិតនៅ​ផ្តាច់មុខ​ ឬ​ស្ថិតក្នុងដែនអធិបតេយ្យ​ប្រទេសណាមួយ​ឡើយ» ។ 

ទំនាក់ទំនង​ រវាង​អាមេរិក​ និងចិន ​ហាក់បាននិងកំពុង​យ៉ាប់យឺន ជាពិសេស​ទាក់ទង​នឹងបញ្ហា​ឆ្លងរាតត្បាតវីរុសកូវីដ​១៩ និងបញ្ហា​ច្បាប់សន្តិសុខជាតិហុងកុងរបស់ទីក្រុងប៉េកាំង​។ ថ្មីៗនេះ​ អាមេរិក ​បានចាត់ទុក​ថា​ ជាសកម្មភាព​​មិនមានសុវត្ថិភាព​ និងមិនមែនជាលក្ខណៈអាជីព​​ ចំពោះនាវា​ចិន​មួយគ្រឿង ដែលបានធ្វើសកម្មភាពនោះ៕ ប្រែសម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9276115