Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

រូបភាព​ពីក្មេងរបស់ Kim Go Eun មួយ​សន្លឹក​ដែល​បញ្ជាក់ថា​នាង​ស្អាត​ពីធម្មជាតិមក​តែ​ម្ដង

 Kim Go Eun កំពុង​តែ​ក្លាយ​ជា​តារា​ស្រី​កូ​រ៉េដែល​មាន​ឥទ្ធីពល​ខ្លាំង​​ក្រោយ​នាង​បាន​លេច​មុខ​ជា​តួ​ឯក​ស្រី​ម្ដង​កាល​ពី​រឿង «Goblin» ដែលចាប់ដៃគូជាមួយ​បុរសសង្ហា Gong Yoo។ បន្ទាប់​មក​ទៀត​ថ្មី​ៗ​នេះ​តារា​ស្រី​ដ៏​គួរ​ឲ្យ​ស្រឡាញ់​នេះ​ចេញ​មុខ​ម្ដង​ទៀត​ក្នុង​រឿង​ភាគ«The King: Eternal Monarch» ចាប់ដៃគូជាមួយតារា​ប្រុស​ Lee Minho។

 បច្ចុប្បន្ន​ Kim Go Eun ត្រូវ​បាន​គេ​ចាប់​អារម្មណ៍​ជា​ខ្លាំង ព្រោះ​តែ​សម្រស់​ដ៏​ក្មេងជាងវ័យ និង​គួរ​ឲ្យ​ស្រឡាញ់​របស់​នាង។ យ៉ាង​ណា​មិញ​រូប​ភាព​មួយ​សន្លឹក​របស់​នាង​ក៏​បាន​ទម្លាយ​ចេញ​មកដែល​ធ្វើ​ឲ្យ​គ្រប់​គ្នា​ស្រឡាំង​កាំង សឹង​តែ​មិន​គួរ​ឲ្យ​ជឿ​ថា​តារា​ស្រី​រូប​នេះ​ស្អាត​តាំង​ពី​នោះ​ក្មេង​មក​ម្ល៉េះ។

គ្រប់​គ្នា​កំពុង​តែ​ឈ្លក់​វង្វេង​នឹង​សម្រស់​របស់​នាង ហើយសរសើរ​មិន​ដាច់​ពី​មាត់​ថា​នាង​ពិតជា​ស្អាត​បែប​ធម្មជាតិ​ពិត​មែនដែល​មិន​មែន​ជា​ភាព​ស្រស់​ស្អាត​បាន​មក​ពី​ការ​កែ​សម្ផស្ស​នោះ​ទេ៕

អត្ថបទ៖ ផេង ផលធិតា

from: https://tnaot.com/km/m/detail/article/9276113