Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

លោក​ Mohammad-Bagher Ghalibaf ជាប់ឆ្នោតជាប្រធានរដ្ឋសភាថ្មីរបស់អ៊ីរ៉ង់

រដ្ឋសភាអ៊ីរ៉ង់ កាលពីថ្ងៃទី២៨ ខែឧសភា បានបោះឆ្នោតគាំទ្រលោក Mohammad-Bagher Ghalibaf ឡើងកាន់តំណែងជាប្រធានរដ្ឋសភាថ្មី ដែលជាតំណែងមានឥទ្ធិពល នៅក្នុងប្រទេសនេះ។

 បណ្ដាញទូរទស្សន៍ជាតិអុីរ៉ង់ បានផ្សាយថា អតីតអភិបាលក្រុងវ័យ៥៨ឆ្នាំ ទទួលបានសំឡេងគាំទ្រ​ រហូតដល់​២៦៧ ទល់នឹងសំឡេងប្រឆាំង​២៣៦ ជួយឲ្យលោកក្លាយជា ប្រធានរដ្ឋសភាថ្មី​ ជំនួសលោកAli Larijani ដែលកាន់តំណែងប្រធានរដ្ឋសភា ចាប់ពីឆ្នាំ​២០០៨​ រហូតមកទល់នឹងពេលនេះ។

លោក Ghalibaf ធ្លាប់ចូលរួម​ប្រកួតប្រជែងតំណែងប្រធានាធិបតីអុីរ៉ង់ ចំនួន៣លើករួចមកហើយ​។ លោកធ្លាប់កាន់តំណែងជាអភិបាលក្រុង ចន្លោះពីឆ្នាំ២០០៥-២០១៧។ លោកក៏ធ្លាប់កាន់តំណែងជា​ស្នងការប៉ូលិស និងជាសមាជិកកម្លាំងទាហានបដិវត្តន៍អ៊ិស្លាមអុីរ៉ង់ ផងដែរ​ ហើយលោកត្រូវបានបោះឆ្នោត នៅក្នុងសភា​ កាលពីខែកុម្ភៈកន្លងមក។

តំណែងប្រធានរដ្ឋសភាអុីរ៉ង់ ​ត្រូវបានគេចាត់ទុកថាជាតំណែងដែលមានឥទ្ធិពលបំផុ​ត នៅក្នុងប្រទេសនេះ។ ប្រធានរដ្ឋសភា នៅមានកៅអីមួយទៀត នៅក្នុងគណៈកម្មការសេដ្ឋកិច្ច​ជាន់ខ្ពស់ រួមជាមួយប្រធានាធិបតី និង​រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌៕ ប្រែសម្រួលដោយ៖​MEO

from: https://tnaot.com/km/m/detail/article/9275922