Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ចាប់អត់ចេះអស់ ខណៈម្សិលមិញមនុស្សចំនួន៥៦នាក់ត្រូវបានចាប់ខ្លួនពាក់ព័ន្ធបទល្មើសគ្រឿងញៀន

ភ្នំពេញ៖ មនុស្សចំនួន ៥៦នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ៣១ករណីទូទាំងប្រទេសនៅថ្ងៃទី២៨ ខែឧសភានេះ ។ ក្នុងចំណោមជនសង្ស័យទាំង ៥៦នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀនចំនួន ៤១នាក់ និងប្រើប្រាស់ ១៥នាក់ ។

បើយោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគលបាលជាតិ បានបញ្ជាក់ថា វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៨ ខែឧសភា រួមមាន មេតំហ្វេតាមីន (ice) = ២៤,៩៤ក្រាម និង ៥១កញ្ចប់តូច ។ ខណៈលទ្ធផលខាងលើមាន ១២អង្គភាពបានចូលរួមបង្ក្រាប ៖

នគរបាល : ១១អង្គភាព

១ / មន្ទីរ៖ ជួញដូរ ៣ករណី ឃាត់ ៦នាក់ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់ ចាប់យកIce ៤,២៦ក្រាម។

២ / បន្ទាយមានជ័យ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។

៣ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៣នាក់ ចាប់យកIce ៩,៨៦ក្រាម។

៤ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ៧នាក់ ចាប់យកIce ១០កញ្ចប់តូច។

៥ / កំពង់ស្ពឺ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ២,៦៥ក្រាម។

៦ / កំពត៖ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់។

៧ / កណ្ដាល៖ ជួញដូរ ៣ករណី ឃាត់ ៣នាក់ ចាប់យកIce ១,១១ក្រាម។

៨ / ក្រចេះ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ២កញ្ចប់តូច។

៩ / ពោធ៍សាត់៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។

១០ / តាកែវ៖ អនុវត្តន៍ដីកា ១ ចាប់ ១នាក់។

១១ / រាជធានីភ្នំពេញ៖ ជួញដូរ ៦ករណី ឃាត់ ១២នាក់ ប្រើប្រាស់ ៥ករណី ឃាត់ ៥នាក់ ចាប់យកIce ៣៩កញ្ចប់តូច។

កងរាជអាវុធហត្ថ : ៣អង្គភាព

១ / ព្រះសីហនុ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ០,៥០ក្រាម។

២ / រាជធានីភ្នំពេញ៖ ជួញដូរ ២ករណី ឃាត់ ៥នាក់ ចាប់យកIce ៦,៥៦ក្រាម ៕ ដោយ៖ តារា

from: https://tnaot.com/km/m/detail/article/9275888