Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Mina សមាជិកក្រុម Gugudan នឹងចាកចេញពីតំណែងជាពីធីការនី

កញ្ញា Mina សមាជិកក្រុម Gugudan នឹងចាកចេញពីតំណែងជាពីធីការនីក្នុងកម្មវិធីតន្រ្តី Music Core របស់ប្រទេសកូរ៉េខាងត្បូង ។

នៅថ្ងៃសៅរ៍ ទី៣០ ឧសភានេះ គឺជាការចាក់ផ្សាយចុងក្រោយរបស់ Mina ដែលជាពិធីការនីម្នាក់ក្នុងកម្មវិធីនេះ។ កញ្ញាបានជួយរៀបចំកម្មវិធីតន្រ្តីប្រចាំសប្តាហ៍មួយនេះអស់រយៈពេល ២ឆ្នាំ និង ៣ខែ ដោយបានធ្វើការជាមួយ Mark សមាជិកក្រុម NCT, Ong Seongwu, Chanhee សមាជិកក្រុម SF9, និង Hyunjin សមាជិកក្រុម Stray Kids ។

Mina បានចែករំលែកគំនិតរបស់កញ្ញាក្នុងការចាកចេញពីកម្មវិធីនេះ ដោយបាននិយាយថា ៖ “ខ្ញុំសូមអរគុណទៅដល់បុគ្គលិករួមការងារ និងមិត្តភក្តិដែលតែងតែយកចិត្តទុកដាក់ជាមួយគ្នាយ៉ាងកក់ក្តៅ ក្នុងការសហការក្នុងកម្មវិធីតន្ត្រី Music Core នេះ។ ខ្ញុំតែងតែរីករាយជាមួយការងារនេះកន្លងមក ៕

ប្រែសម្រួលដោយ៖ វិបុត្រ

ប្រភព៖ k-serial

from: https://tnaot.com/km/m/detail/article/9275834