Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ទណ្ឌកម្មអាមេរិក នឹងមិនអាចបញ្ឈប់សកម្មភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់

សហរដ្ឋអាមេរិក តែងតែរិះរកគ្រប់មធ្យោបាយ រារាំងដល់អ៊ីរ៉ង់ ក្នុងផលិតអាវុធមហាប្រល័យលោក​ ដោយមានទាំងការដាក់ទណ្ឌកម្មផងដែរ ប៉ុន្ដែសកម្មភាពទាំងនេះ មិនអាចដោះស្រាយ​ ឬបញ្ឈប់រាល់សកម្មភាពផលិតអាវុធនុយក្លេអ៊ែររបស់ប្រទេសនេះបានឡើយ។

លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី បានថ្លែងប្រាប់ នៅក្នុងសន្និ​សីទសារព័ត៌មានខ្លីមួយ កាលពីថ្ងៃទី២៨ ខែឧសភា ថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកដើម្បីបញ្ឈប់សកម្មភាពទាក់ទងនឹងរោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់ អាចនឹងបន្ថយដល់ការអនុវត្តន៍ការងារ ដើម្បីកំណត់រចនាសម្ព័ន្ធឡើងវិញ។ ប៉ុន្តែការសម្រេចចិត្តបែបនេះ ពិតជាមិននាំឱ្យមានការបញ្ឈប់សកម្មភាពនុយក្លេអ៊ែររបស់អ៊ីរ៉ង់បានឡើយ។

ស្រ្ដីអ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា ជំហានថ្មីរបស់អាមេរិក និងផលប៉ះពាល់ នៅតែកើតមានឡើង។ រីឯទណ្ឌកម្មរបស់អាមេរិក ​អាចធ្វើឲ្យកាត់បន្ថយសកម្មភាពរបស់អ៊ីរ៉ង់។ ប៉ុន្ដែអាមេរិក​ មិនអាចបញ្ឈប់រាល់គម្រោងនុយក្លេអ៊ែររបស់អ៊ីរ៉ង់បានទេ។

លោកស្រី បានបន្ដថា ប្រទេសជាច្រើន ដែលចូលរូម នៅក្នុងផែនការសកម្មភាពរួម (JCPOA )សម្រាប់កម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ នឹងរក្សានូវទំនាក់ទំនងគ្រប់កម្រិត ហើយបន្ដដោះស្រាយបញ្ហាទាំងអស់ ទាក់ទនឹងការអនុវត្តស្ថិរភាព និងគ្រប់ជ្រុងជ្រោយ នៃ JCPOA ព្រមទាំងដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕ ប្រែសម្រួលដោយ Nuon

from: https://tnaot.com/km/m/detail/article/9275768