Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Ronaldo ជិះកង់លេងយ៉ាងសប្បាយជាមួយមិត្ដស្រី និងកូនៗ ខណ:លីគអ៊ីតាលីជិតចាប់ផ្ដើមឡើងវិញ

តារាឆ្នើម Cristiano Ronaldo បានធើ្វការចំណាយពេលរីករាយជាមួយគ្រួសាររបស់លោក ដោយបានធើ្វការជិះកង់លេងកំសាន្ដ ខណ:លីគ Serie A របស់អ៊ីតាលីកៀកនឹងចាប់ផ្ដើមឡើងវិញ។

ខែ្សប្រយុទ្ធរបស់ក្រុមសេះបង្កង់ Juventus បានធើ្វការហ្វឹកហាត់ខ្លាំងនាដើមសប្ដាហ៍នេះ ដើម្បីប្រមូលកម្លាំងមកវិញ ត្រៀមជួយក្រុមក្នុងការប្រជែងពានផ្សេងៗ នៅពេលដែលការប្រកួតបាល់ទាត់ត្រលប់មកវិញ។

យ៉ាងណាក្ដី កីឡាករវ័យ៣៥ឆ្នាំនេះ​ ក៏មិនបានខ្ជះខ្ជាយពេលវេលាណាមួយរបស់ខ្លួនដែរ ពោលគឺរូបគេបានធើ្វការលំហែអារម្មណ៍របស់គេ ដោយជិះកង់លេងកំសាន្ដជាមួយមិត្ដស្រី Georgina Rodriguez និងកូនៗរបស់គេផងដែរ, នេះបើតាមការបង្ហោះរូបភាពក្នុងបណ្ដាញសង្គម Instagram របស់គេផ្ទាល់កាលពីម្សិលមិញ៕

ប្រភព៖ Dailymail

from: https://tnaot.com/km/m/detail/article/9275736