Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អត់ការងារធ្វើ ១៤,៤ លាននាក់​នៅថៃ ដោយសារកូវីដ​១៩ និងគ្រោះរាំងស្ងួត

មន្ត្រីផែនការសេដ្ឋកិច្ច​របស់ប្រទេសថៃ បានឲ្យប្រភពព័ត៌មានដឹង កាលពីថ្ងៃទី​២៨ ខែឧសភា ឆ្នាំ២០២០ថា ជំងឺរាតត្បាតកូវីដ​១៩ និង​គ្រោះរាំងស្ងួត នៅក្នុងប្រទេសនេះ បានធ្វើឲ្យមនុស្សសរុប​ ១៤,៤ លាននាក់​​ប្រឈមនឹងការអត់ការងារធ្វើ។ 

ក្រុមអ្នកវិភាគ បានបញ្ជាក់ទៀតថា ក្នុងចំណោម ១៤,៤ លាននាក់ មាន​ ៨,៤ លាននាក់​ ប្រឈមនឹងការបាត់បង់ការងារធ្វើ​ គឺ ២,៥ លាននាក់​ នៅក្នុងវិស័យទេសចរណ៍, ១,៥ លាននាក់ ​ក្នុងវិស័យឧស្សាហកម្ម និង ៤,៤​ លាននាក់ ​​​ផ្នែកសេវាកម្ម ។ រីឯវិស័យទេសចរណ៍ថៃ​ មានបុគ្គលិកបម្រើការ​ សរុបប្រហែល ​៣,៩ លាននាក់ ខណៈ​វិស័យឧស្សាហកម្ម ​​មានបុគ្គលិកបម្រើការ ប្រហែល​ ៥,៩ ​លាននាក់ ។ 

វិស័យ​សេវាកម្ម, សាលារៀន, ផ្សារទំនើប, ពហុកីឡដ្ឋាន ឬហាងប្រណីតៗ ត្រូវបានប៉ាន់ប្រមាណថា បុគ្គលិកបម្រើការ សរុបមានប្រហែល ​១០,៣ លាននាក់ ។ 

លោក Thosaporn Sirisamphand អគ្គលេខាធិការក្រុមប្រឹក្សាជាតិ​អភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម (NESDC) បានថ្លែងថា ក្រៅពីផលប៉ះពាល់ដោយផ្ទាល់ពីកូវីដ១៩ គ្រោះរាំងស្ងួតដែលចាប់ផ្តើម ​កាលពីពាក់កណ្តាលឆ្នាំ​មុន ហើយបន្ត​រហូតដល់ត្រីមាស​ទីមួយឆ្នាំនេះ ក៏ជាលទ្ធផលបណ្តាលឲ្យ​បាត់បង់ការងារធ្វើ ​នៅក្នុងវិស័យកសិកម្ម​ផងដែរ។ 

វិស័យកសិកម្ម​​បច្ចុប្បន្ននេះ មានអ្នកអត់ការងារធ្វើ រហូតដល់​ ៣៧០ ០០០ នាក់ ជាចំនួនខ្ពស់បំផុត​រយៈពេល​៧ឆ្នាំ ។ កសិករប្រហែល​៦លាននាក់​រងផលប៉ះពាល់ ដោយគ្រោះរាំងស្ងួត ៕ ប្រែសម្រួលដោយ៖ thach yat 

from: https://tnaot.com/km/m/detail/article/9275641