Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បទចម្រៀងរបស់ Lady Gaga ជាមួយ BLACKPINK “Sour Candy” ឈរនៅកំពូលតារាងលេខ ១ ក្នុង ៤២ ប្រទេសលើ iTunes

បទចម្រៀងរបស់ Lady Gaga ជាមួយក្រុមចម្រៀង BLACKPINK ដែលមានឈ្មោះថា “Sour Candy” បានចេញនៅថ្ងៃព្រហស្បតិ៍ទី ២៨ ខែឧសភានេះ ហើយបានបំបែកឯតទគ្គកម្មក្នុងពិភព K-Pop រួចទៅហើយ។ បទចម្រៀង “Sour Candy” បានជាប់ចំណាត់ថ្នាក់លេខ ១ ក្នុងតារាងចំណាត់ថ្នាក់លក់ដាច់បំផុតលើ iTunes ក្នុង ៤២ ប្រទេសជាអ្វីដែលក្រុមចម្រៀង K-Pop ផ្សេងទៀតមិនបានធ្វើពីមុនមក។

កិច្ចសហការរវាង Lady Gaga និង BLACKPINK ត្រូវបានជម្រុញដោយកិច្ចសន្យាដែលក្រុមនេះបានចុះហត្ថលេខាជាមួយ Interscope Records ក្នុងឆ្នាំ ២០១៨ វាជាស្លាកសញ្ញាដូចគ្នានឹងតារាចម្រៀងអាមេរិកផងដែរ។ ការអញ្ជើញនេះត្រូវបានធ្វើឡើងដោយ Lady Gaga ផ្ទាល់៖

ពួកគេពិតជាសប្បាយរីករាយនិងមានទឹកចិត្តខ្លាំងណាស់។ នេះជាការសហការដ៏រំភើប។ ខ្ញុំចង់អបអរពួកគេពីព្រោះពួកគេស្រឡាញ់ស្ត្រីដែលមានឥទ្ធិពលដូចពួកយើងហើយពួកគេក៏ចង់អបអរខ្ញុំដែរ ហើយពួកយើងមានភាពសប្បាយរីករាយជាច្រើនជាមួយបទចម្រៀងមួយនេះ។ បទចម្រៀងនេះច្រៀងជាភាសាអង់គ្លេសនិងភាសាកូរ៉េ ក្រុមចម្រៀង BLACKPINK ជាអ្នកនិពន្ធបទភ្លេង។ “ខ្ញុំរំភើបណាស់ដែលបានពួកគេបកស្រាយបទចម្រៀងជាភាសាកូរ៉េហើយខ្ញុំបានប្រាប់ពួកគេថាផ្នែកមួយគឺច្នៃប្រឌិតនិងសប្បាយរីករាយ។ ខ្ញុំស្ងើចសរសើរនៅពេលខ្ញុំឮសំលេងរបស់ពួកគេ។ ខ្ញុំជាស្ត្រីពិតជាមានទេពកោសល្យនិងមានមោទនភាពដែលបានក្លាយជាសមាជិកទី ៥ របស់ក្រុមចម្រៀង BLACKPINK” នេះបើតាមសម្តីរបស់ Lady Gaga នៅក្នុងបទសម្ភាសន៍ជាមួយគេហទំព័រជប៉ុន TV Groove៕ ប្រភព៖ allkpop

from: https://tnaot.com/km/m/detail/article/9275634