Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

លោក Mahathir និងមន្ត្រី៣រូប ត្រូវ​ដកចេញពីបក្ស​របស់ខ្លួនផ្ទាល់

ស្ថានភាពនយោបាយ នៅក្នុងប្រទេសម៉ាឡេស៊ី កាន់តែតានតឹង ក្រោយពេលអតីតនាយករដ្ឋមន្ត្រី ​ Mahathir Mohamad និងមន្ត្រីជាន់ខ្ពស់រងការធ្វើបក្សប្រហារផ្ទៃក្នុងបក្ស ដោយដកតំណែងលោក​ និងមន្ត្រី​៣រូបទៀត ចេញពីសមាជិក​បក្ស ។

​លោក Mahathir Mohamad ត្រូវបានដកចេញពីគណបក្ស ដែលលោកបង្កើតឡើង ដោយផ្ទាល់ និងដឹកនាំ​ទទួលបានជ័យជម្នះ នៅក្នុងការបោះឆ្នោត កាលពីឆ្នាំ២០១៨។ សកម្មភាពខាងលើបានកើតឡើង​ក្នុងពេលលោក ​Mahathir Mohamad ខិតខំស្វែងរកសំឡេងគាំទ្រឱ្យបានគ្រប់គ្រាន់ នៅក្នុងសភា ដើម្បីវិលត្រឡប់ទៅកាន់តំណែងជានាយករដ្ឋមន្ត្រីឡើងវិញ។

គណបក្ស​ PPBM បានសម្រេចធ្វើបក្សប្រហារផ្ទៃក្នុង កាលពីខែមីនា ដោយទម្លាក់រូបលោក Mahathir ហើយចាត់ទុកថា លោកបានគាំទ្រក្រុមប្រឆាំង​ នៅក្នុងកិច្ចប្រជុំសភា កាលពីសប្តាហ៍កន្លងមក ក្នុងគោលដៅ​ស្វែង​រកសំឡេងគាំទ្រឱ្យគ្រប់គ្រាន់ ដើម្បីបន្តឡើងកាន់តំណែងនាយករដ្ឋមន្ត្រីជាថ្មីឡើងវិញ។

ក្រៅពីនេះ មន្ត្រីស្និទ្ធនឹងលោក​ Mahathir រួមមាន កូនប្រុសរបស់លោក គឺលោក Mukhriz Mahathir អតីតរដ្ឋមន្ត្រីយុវជន និងកីឡា Abdul Rahman និងអតីតរដ្ឋមន្ត្រីក្រសួងអបរំ ក៏ត្រូវបានដកចេញពីបក្សផងដែរ។នាយករដ្ឋមន្ត្រី Muhyiddin Yassin ប្រធានគណបក្ស​ PPBM បានដកគណបក្សនេះ ចេញពី​គណបក្សសម្ព័ន្ធមិត្ត ដែលមានគណបក្ស​៤ រួមបញ្ជូលគ្នា កាលពីខែកុម្ភៈ​កន្លងមក​៕​ ប្រែសម្រលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9275597