Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

លីគអ៊ីតាលី Seria A ក៏ប្រកាសថ្ងៃចាប់ផ្តើមការប្រកួតឡើងវិញផងដែរ!

បន្ទាប់ពីលីគកំពូលអង់គ្លេស ប្រកាសអំពីការវិលត្រឡប់មកវិញរបស់ខ្លួន គឺថ្ងៃទី ១៧ មិថុនាខាងមុខនេះ លីគកំពូលរបស់ប្រទេសអ៊ីតាលីក៏បានប្រកាសអំពីការវិលត្រឡប់មកវិញរបស់ខ្លួនផងដែរ។

យោងតាមរដ្ឋមន្រ្តីផ្នែកកីលារបស់ប្រទេស លោក Vincenzo Spadafora បានប្រកាសថា ថ្ងៃទី ២០ ខែក្រោយនេះ ប្រកួតផ្លូវការនៃ Serie A នឹងចាប់ផ្តើមឡើងវិញផងដែរ។ លោកក៏ធ្លាប់លើកឡើងថា ការត្រឡប់មកវិញនៃបាល់ទាត់ គឺចាំបាច់ត្រូវធានាអោយបានថា វាមានសុវត្ថិភាពគ្រប់គ្រាន់ និងកីឡាករ និងបុគលិកមានភាពរីករាយ។

គួររម្លឹកបានដែរថា Serie A បានផ្អាកការប្រកួតរបស់ខ្លួនក្នុងខែមីនា ដោយសារ Covid 19 និងបានអនុញ្ញាតអោយហ្វឹកហាត់ឡើងវិញនៅក្នុងខែនេះ។

from: https://tnaot.com/km/m/detail/article/9275574