Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ឧទ្ទាម​ Al-Shabaab ជំរិត​និងសម្លាប់​គ្រូពេទ្យ​៩នាក់​សូម៉ាលី

បើតាមការចេញផ្សាយរបស់ប្រភពព័ត៌មាន ​បានបញ្ជាក់ថា ក្រុមឧទ្ទាម​ជ្រុលនិយម មកពីអម្បូរ Al-Shabaab និងមានភក្តីភាពស្មោះស្ម័គ្រជាមួយ​ក្រុមភេរវកម្មអាល់កៃដា​នោះ ​បានធ្វើសកម្មភាព​ចាប់ជំរិត និងសម្លាប់គ្រូ​ពេទ្យ​​យ៉ាងតិច​៩នាក់ ស្ថិតនៅភាគខាងត្បូង​របស់ប្រទេសសូម៉ាលី ។ 

សារព័ត៌មាន Hiiraan បានផ្សាយ​ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ថា សាកសព​របស់គ្រូពេទ្យ​ទាំងនោះ​ត្រូវបានរកឃើញ​ នៅជិត​រដ្ឋធានី Balad ខេត្ត Middle Shabelle ។ ទោះជាំយ៉ាងណាក៏ដោយ ទាក់ទង​នឹងបញ្ហានេះ រដ្ឋាភិបាល​ HirShabelle របស់សូម៉ាលី​ នៅមិនទាន់ចេញសេចក្ដីថ្លែងការណ៍ផ្លូវការណាមួយនៅឡើយ។ 

បើតាមការចេញផ្សាយរបស់ប្រភព Garowe បានបញ្ជាក់ដែរថា ជនរងគ្រោះជាគ្រូពេទ្យ​ទាំងនោះ​ សុទ្ធតែ​នៅវ័យក្មេង ដែល​បម្រើការនៅមជ្ឈមណ្ឌលសុខាភិបាល​ ស្ថិតក្នុង​ទីក្រុង Bal’ad និង Galoley ​ខេត្ត Middle Shabelle ។ 

គួរបញ្ជាក់ថា ក្រុមឧទ្ទាម Al-Shabaab ពីគ្រាមុនកន្លងមក សកម្មភាពរបស់ពួកគេ​​វាយប្រហារភេរវកម្ម​ទៅលើ​បុគ្គលិក​សុខាភិបាល ។ ពួកនេះវាយប្រហារភេរវកម្ម​ នៅ​តាមទីកន្លែងផ្សេងៗ​ ពាសពេញប្រទេស ។ 

សូម៉ាលី​ ជាប្រទេស​ញាំញី និងច្របូកច្រល់ដោយ​អំពើហិង្សា ជាពិសេស ​ចាប់តាំងពីពេល​ផ្ទុះសង្គ្រាមស៊ីវិល ​​រវាងក្រុមប្រដាប់អាវុធ​ នៅដើមទសវត្សរ៍​១៩៩០ ។ ស្ថានភាព​កាន់តែស្មុគស្មាញបន្ថែមទៀត​ដោយសារ​លេចឡើង​ក្រុមឧទ្ទាម Al-Shabaab ។ ក្រុមនេះវាយប្រហារភេរវកម្ម​ប៉ុនប៉ង​ផ្សព្វផ្សាយ​មនោគមន៍​រ៉ាឌីកាល់​ ឬអ្វីដែលគេហៅ «ច្បាប់ Sharia» របស់ពួកគេ​ នៅលើទឹកដី​សូម៉ាលី ៕ ប្រែសម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9275542