រដ្ឋាភិបាលអាមេរិក អូស្ត្រាលី កាណាដា និងអង់គ្លេស បានសម្រេចចេញសេចក្តីប្រកាសរួម បង្ហាញពីក្តីព្រួយបារម្ភយ៉ាងខ្លាំង ក្រោយពេលចិនអនុម័តច្បាប់សន្តិសុខចិន នៅកោះហុងកុង។
នៅក្នុងសេចក្តីប្រកាស បានបញ្ជាក់ថា ចិន បានអនុម័តច្បាប់ ស្តីពីសន្តិសុខថ្មី នៅកោះហុងកុង នឹងធ្វើឲ្យប្រជាធិបតេយ្យ នៅហុងកុង ត្រូវបាត់បង់ ក៏ដូចជា ការគ្រប់គ្រងស្វ័យភាព។ នៅក្នុងសេចក្តីប្រកាសរួមបានបញ្ជាក់ថា ច្បាប់សន្តិសុខថ្មីរបស់ចិន នឹងរារាំងដល់គោលនយោបាយប្រទេសមួយ របបដឹកនាំពីរ។
អាមរិក អង់គ្លេស អូស្ត្រាលី និងកាណាដា បានបញ្ជាក់ថា ក្នុងពេលពិភពលោកផ្តោតការយកចិត្តទុក្ខដាក់ នៅក្នុងសង្គ្រាមប្រឆាំងនឹងកូវីដ១៩ ចាំបាច់ត្រូវតែមានទំនុកចិត្តលើរដ្ឋាភិបាលក្នុងកិច្ចសហប្រតិបត្តិការ ជាលក្ខណ:អន្តរជាតិ។ ប៉ុន្តែសកម្មភាពរបស់ចិន គឺដើរផ្ទុយពីសហគមន៍អន្តរជាតិ។
បណ្តាប្រទេសបានអំពាវនាវដល់រដ្ឋាភិបាលចិន ធ្វើការជាមួយពលរដ្ឋហុងកុង ដើម្បីស្វែងរកដំណោះស្រាយសមស្រប ដែលភាគីទាំងពីរ អាចទទួលយកបាន។
កាលពីថ្ងៃទី២៨ ខែឧសភា ទីក្រុងប៉េកាំងបានអនុម័តច្បាប់សន្តិសុខ នៅហុងកុង បើទោះជាមានប្រទេសមួយចំនួនមិនគាំទ្រក្តី ។ បញ្ហាកោះហុងកុង គឺជាកិច្ចការផ្ទៃក្នុងរបស់ចិន ប្រទេសផ្សេងទៀតមិនមានសិទ្ធិ នោះឡើយ៕ ប្រែសម្រួលដោយ៖MEO