Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

កីឡាករក្លិប Atletico ម្នាក់ទៀតហើយ បានរងរបួសក្នុងអំឡុងពេលហ្វឹកហាត់

កីឡាកររបស់ ក្លិប Atletico Madrid ម្នាក់ទៀតហើយ ដែលរាយការណ៍មកថា បានរងរបួសក្នុងអំឡុងពេលហ្វឹកហាត់នៅសប្តាហ៍នេះ នោះ គឺខ្សែបម្រើ Angel Correa បន្ទាប់ពីខ្សែប្រយុទ្ធ Joao Felix ដែលមានបញ្ហារបួសកាលពីសប្តាហ៍មុន។

ខ្សែបម្រើ Correa ត្រូវបានក្លិប Atletico បញ្ជូនទៅស្កេន MRI ក្រោយមានការសង្ស័យថា រូបគេមានបញ្ហារបួស។ ក្រោយមកមានសេចក្តីបញ្ជាក់ថា Correa បានរងរបួសសាច់ដុំត្រង់ជើងខាងឆ្វេង ហើយចំពោះរយៈពេលសម្រាកព្យាបាលនៅមិនទាន់ដឹងនៅឡើយទេ។

ខ្សែបម្រើវ័យ ២៥ឆ្នាំ សញ្ជាតិអាហ្សង់ទីនរូបនេះ បានបង្ហាញខ្លួនឱ្យ Atletico ចំនួន ៣៣ប្រកួត ហើយស៊ុតបញ្ចូលទី ៧គ្រាប់ គិតរាល់ព្រឹត្តិការណ៍ទាំងអស់ក្នុងរដូវកាលនេះ។

កាលពីពេលកន្លងទៅ Correa បានមានចំណែកជួយឱ្យ Atletico ទម្លាក់ក្រុមម្ចាស់ជើងឯក Liverpool រដូវកាលមុនឱ្យធ្លាក់ត្រឹមវគ្គ ១៦ក្រុម ក្នុងពានរង្វាន់កំពូលរបស់អឺរ៉ុប Champions League ផងដែរ៕

កែស​​ម្រួលដោយ៖ ភារ៉ា

ប្រភព៖ livescore

from: https://tnaot.com/km/m/detail/article/9274121