យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ស្តីពី ការហាមឃាត់គណនីបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ J K-Online Shop និង Oun Yii ដែលកំពុងផ្សព្វផ្សាយលក់កាហ្វេខៀវ (Green Coffee) ដោយគ្មានការអនុញ្ញាតពីក្រសួងសុខាភិបាល។
ដើម្បីចៀសវាងការខាតបង់ប្រាក់កាស និងប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ទៀតនោះ ក្រសួងសុខាភិបាល សូមជូនព័ត៌មានដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបញ្ឈប់ការប្រើប្រាស់ ឬ ទិញផលិតផលចំណីអាហារដែលផ្សព្វផ្សាយគ្មានលក្ខណៈវិទ្យាសាស្ត្រ និងបំផ្លើសហួសការពិតតាមគណនីហ្វេសប៊ុកឈ្មោះ J K-Online Shop និង Oun Yii ដែលគ្មានការអនុញ្ញាតិពីក្រសួងសុខាភិបាល។
ក្រសួងសុខាភិបាល នឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះម្ចាស់គណនីហ្វេសប៊ុកឈ្មោះ J K-Online Shop និង Oun Yii ដែលបានផ្សព្វផ្សាយលក់ផលិតផលកាហ្វេខៀវនេះ ទៅតាមខ្លឹមសារប្រកាសលេខ ៤៣០១ អបស! ឱអបស ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ ជាធរមាន៕ ដោយ ៖ សុង យូ