Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Rangers បានចុះហត្ថលេខាយកខ្សែបម្រើម្នាក់ របស់ក្លិប Genk ជាអចិន្រ្តៃយ៍

ក្លិប Rangers បានចុះហត្ថលេខាទិញយកខ្សែបម្រើ Ianis Hagi របស់ក្លិប Genk ជាអចិន្រ្តៃយ៍ បន្ទាប់ពីខ្ចីជើងយកមកលេងកាលពីខែមករា ក្នុងកិច្ចសន្យា ៦ខែ។ នេះបើយោងតាម ក្លិបបាល់ទាត់ Rangers បានប្រកាសនៅលើគេហទំព័ផ្លូវការរបស់ពួកគេ។

ខ្សែបម្រើ Hagi សញ្ជាតិរ៉ូម៉ានី ត្រូវបានក្លិប Rangers ខ្ចីជើងយកមកលេងនៅក្របខណ្ឌ Premiership ប្រទេសស្កូឡិន ក្នុងរដូវកាលនេះ ហើយបានបង្ហាញខ្លួនចំនួន ៧ប្រកួត ជាមួយនិងការស៊ុតបញ្ចូលទី ១គ្រាប់ ផងដែរក្រោមការដឹកនាំរបស់ លោក Steven Gerrard។ ក្រោយបង្ហាញលេងទម្រង់លេងល្អ បូករួមជាមួយអាយុត្រឹម ២១ឆ្នាំ ខ្សែបម្រើរូបនេះ បានធ្វើឱ្យក្លិប Rangers សម្រេចចិត្តទិញផ្តាច់ចុះកុងត្រាពីក្លិប​ Genk តែម្តង។

សម្រាប់រដូវកាលនេះ ក្លិប Rangers បានបញ្ចប់យុទ្ធនាការរបស់ខ្លួនដោយឈរនៅលេខរៀងទី២ ក្នុងក្របខណ្ឌ Premiership បន្ទាប់ពីមានការសម្រេចលុបចោលការប្រកួតទាំងអស់ដែលនៅសេសសល់ក្នុងរដូវកាលនេះ ដោយសារបញ្ហាប្រឈមនឹងកូវីដ-១៩ មិនអាចដោះស្រាយចេញ ហើយចំណែកឯជើងឯកត្រូវធ្លាក់ទៅលើក្លិប Celtic ដែលមានពិន្ទុច្រើនជាងគេ៕

កែសម្រួលដោយ៖ ភារ៉ា

ប្រភព៖ livescore

from: https://tnaot.com/km/m/detail/article/9273204