Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

បុរសម្នាក់លោតពីលើស្ពានអាកាសអូឡាំព្យាស្លាប់មួយរំពេច

ភ្នំពេញ៖ បុរសម្នាក់មិនដឹងមានវិបត្តិអ្វីសម្រេចចិត្តលោតពីលើស្ពានអាកាសអូឡាំព្យាស្លាប់មួយរំពេច កាលពីវេលាម៉ោង ១៨និង០០នាទីល្ងាច ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្លូវមុនីរ៉េត សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋនៅទីតាំងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់ដើរចុះដើរឡើងមិនដឹងមានវិបត្តិអ្វី ស្រាប់តែមួយសន្ទុះក្រោយមកក៏លោតពីលើស្ពានអាកាសអូឡាំព្យាជាន់ទី៥ បណ្ដាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុតែម្ដង។

បុរសខាងលើមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ ដែលបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋហៅរថយន្តដឹកសពដឹកយកទៅតម្កល់ទុកនៅវត្តទឹកថ្លា រង់ចាំធ្វើកោសល្យវិច័យរួច និងធ្វើកំណត់ហេតុរង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ ៖ ផេង ភាព

from: https://tnaot.com/km/m/detail/article/9273168