Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ឃាត់ខ្លួនជនសង្ស័យចាប់រំលោភស្ត្រីម្នាក់បានសម្រេចរួចរត់គេចខ្លួន

បុរសជាជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំខ្សែត្រ ធ្វើការឃាត់ខ្លួនលើករណីរំលោភស្ត្រីម្នាក់បានសម្រេច កាលពីវេលាម៉ោង ០៦និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នៅចំណុចស្រែខាងក្រោយផ្ទះចម្ងាយប្រហែលជាង ៣០ម៉ែត្រ ស្ថិតក្នុងភូមិចារ ឃុំខ្សែត្រ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង។

ជនសង្ស័យមានឈ្មោះ ថោង ភ័ណ្ឌ ភេទប្រុស អាយុ ៤៦ឆ្នាំ មុខរបរកសិករ មានស្រុកកំណើតនៅភូមិពោធិ៍រស់ ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បច្ចុប្បន្នស្នាក់នៅទីតាំងកើតហេតុខាងលើ។ ចំណែកស្ត្រីរងគ្រោះមានអាយុ ៣៣ឆ្នាំ មានស្រុកកំណើតនៅភូមិព្រៃចារ ឃុំខ្សែត្រ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង បច្ចុប្បន្នស្នាក់នៅភូមិព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

ការចុះធ្វើការឃាត់ខ្លួននេះក្រោយពេលដែលទទួលបានពាក្យបណ្តឹងពីស្ត្រីរងគ្រោះនៅវេលាម៉ោង ២០និង១៥នាទីយប់ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ ដែលបានរៀបរាប់ថា ខ្លួនបានមកលេងម្តាយនៅស្រុកកំណើត លុះរហូតដល់ម៉ោង ០៦និង៣០នាទីព្រឹក ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យដែលបានរំលោភលើស្ត្រីរូបនោះ។

បច្ចុប្បន្នជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តរឿងនេះពិតប្រាកដមែន ទើបសមត្ថកិច្ចឃាត់ខ្លួននៅប៉ុស្តិ៍រដ្ឋបាលឃុំខ្សែត្រ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9273098