Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ឆ្លងផ្លូវមិនប្រយ័ត្ន បណ្តាលឱ្យរថយន្តបុករងរបួសធ្ងន់

នៅវេលាម៉ោង ០៧និង១០នាទីព្រឹក ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយដែលបង្កឡើងរវាងរថយន្ត Lexus RX330 បុកគ្នាជាមួយម៉ូតូដែលកំពុងឆ្លងផ្លូវយ៉ាងពេញទំហឹង បណ្តាលឱ្យតា និងចៅ ០២នាក់ រងរបួសធ្ងន់។

ហេតុការណ៍ខាងលើនេះកើតឡើងនៅចំណុចភូមិខ្លែង ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ។

បច្ចុប្បន្នជនរងគ្រោះទាំង ០៣នាក់ ត្រូវបានប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុ ដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត៕ ដោយ ៖ សុង យូ

from: https://tnaot.com/km/m/detail/article/9272016