Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ជប៉ុនគ្រោងផ្តល់ថវិកា១៨លានដុល្លារ ដើម្បីរួមចំណែកទប់ស្កាត់កូវីដ១៩

រាជរដ្ឋាភិបាលប្រទេសជប៉ុន គ្រោងនឹងផ្តល់នូវហិរញ្ញប្បទានឥតសំណង ជាទឹកប្រាក់ប្រមាណ​២ពាន់​លាន​យ៉េនជប៉ុន ដែលស្មើនឹង១៨លានដុល្លារអាមេរិក ជូនរាជរដ្ឋាភិបាលកម្ពុជា តាមរយៈ​ការផ្តល់​ជា​ឧបករណ៍ សម្ភារ និងគ្រឿងបរិក្ខារពេទ្យ ជូនក្រសួងសុខាភិបាល សម្រាប់ទប់ស្កាត់និងបង្ការការរីក​រាល​ដាល​នៃជំងឺឆ្លងកូវីដ១៩ នៅកម្ពុជា។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច នឹងហិរញ្ញវត្ថុ បានឱ្យដឹងថា នៅក្នុងជំនួបរវាងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ជាមួយនឹងលោក Masahiro Mikami ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំកម្ពុជា បានលើកឡើងពីផលប៉ះពាល់ មកលើសេដ្ឋកិច្ចកម្ពុជា ដែលបង្កឡើងដោយសារកូវីដ១៩។

ជាមួយគ្នានេះ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានរៀបរាប់ពីវិធានការបន្ទាន់ ដែលធ្វើឡើងជាបន្តបន្ទាប់ ដែលរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញសំដៅជួយដល់វិស័យឯកជន កម្មករ-និយោជិក និងជនងាយរងគ្រោះ ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរ ពីការរីករាលដាលនៃជំងឺកូវីដ១៩ ក៏ដូចជាដើម្បីស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញ បន្ទាប់ពីវិបត្តិនៃជំងឺនេះ មកដល់បច្ចុប្បន្ន។ ហើយវិធានការទាំងនោះ បានឈានមកដល់ជុំទី៤។  

ទន្ទឹមគ្នានេះ ឯកអគ្គរាជទូត Masahiro Mikami បានបញ្ជាក់ពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រវាងប្រទេសទាំងពីរកម្ពុជា-ជប៉ុន ដែលបាននាំមកនូវសមិទ្ធផលប្រកប ដោយផ្លែផ្កាជាច្រើន ទាំងក្នុង វិស័យសាធារណៈ និងវិស័យឯកជន។

ជាក់ស្តែង ក្នុងពេលដ៏ឆាប់ខាងមុខនេះ រដ្ឋាភិបាលជប៉ុនគ្រោង នឹងបន្តផ្តល់នូវហិរញ្ញប្បទានឥតសំណង សម្រាប់គម្រោងពីរ ដែលមានទឹកប្រាក់សរុបប្រមាណ២៥០១ លានយ៉េនជប៉ុន ត្រូវជាប្រមាណ២២,​៧៣លានដុល្លារអារមេរិក សម្រាប់ជួយគំាទ្រដល់វិស័យអប់រំ និងសុខាភិបាលនៅកម្ពុជា៕ ដោយ៖ ឃួន    លក្ខិណា

from: https://tnaot.com/km/m/detail/article/9270636