ភ្នំពេញ៖ រថយន្តបែនដឹកខ្សាច់ធុនធំមួយគ្រឿង បើកថយក្រោយចូលចាំអេស្កាវ៉ាទ័រកាយខ្សាច់ដាក់លើរថយន្ត បែរជាជាន់កិនមនុស្ស ហើយត្រូវអេស្កាវ៉ាទ័រថយកិនបន្ថែមស្លាប់ភ្លាមៗ នៅដេប៉ូខ្សាច់មួយកន្លែងនៅក្នុងភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នាវេលាម៉ោង ១០:៥៤នាទីព្រឹក ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០។
សពជនរងគ្រោះត្រូវបានដឹកភ្លាមៗយកចេញពីកន្លែងកើតហេតុយកទៅស្រុកកំណើត ដើម្បីប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។ ហើយជុំវិញករណីស្លាប់បុរសខាងលើនេះ ម្ចាស់ទីតាំងបូមខ្សាច់ខាងលើព្យាយាមលាក់បាំងជាមួយក្រុមអ្នកកាសែត មិនចង់ឲ្យបែកធ្លាយ និងចេញផ្សាយនោះទេ៕ ដោយ៖ សាម