Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

Arteta គ្រោងយក Coutinho ទៅកាន់ទឹកដី Arsenal ​រដូវ​កាល​ក្រោយ

យោង​តាម​សារព័ត៌មាន ABC ក្នុង​ប្រទេស​អេស្ប៉ាញ អ្នកចាត់ការ​ក្រុម​កាំភ្លើង​ធំ Arteta បាន​ដាក់​គម្រោង​នាំ​យក​ខ្សែ​ប្រយុទ្ធ Philippe Coutinho មកទឹកដី Emirate Stadium នៅ​រដូវ​​កាល​ក្រោយ​នេះ។ ក្រៅ​ពី​ចង់​បាន​ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​ហើយ​នោះ លោក Arteta បាន​ជឿជាក់​ថា លោក​នឹង​ជួយឱ្យ​ Coutinho ក្លាយ​ជា​កីឡាករ​ល្អ​ម្នាក់​នៅ​​ទឹកដី​អង់គ្លេស​។

ប្រិយមិត្ត​ដឹង​ហើយ​ថា ក្រោម​ការ​ដឹកនាំ​​របស់​ Jurgen Klopp ឆ្នាំ​​២០១៦-២០១៧ គឺ​ជារដូវ​កាល​ដែល​ទទួល​បាន​ផ្លែផ្កា​បំផុត​​របស់ Philippe Coutinho មុន​ចេញ​ទៅ Barcelona ឆ្នាំ​២០១៨។ រដូវ​កាល​​នេះ Philippe Coutinho បាន​បង្ហាញ​ខ្លួន​២២​ប្រកួត​រក​បាន ៨គ្រាប់ Assist ៦គ្រាប់ ឱ្យ​ក្លឹប​យក្ស Bayern Munich បន្ទាប់​ពី​ក្លឹប​អ្នក​មាន​បុណ្យ​ឱ្យ​ខ្ចី​ជើង​​១​រដូវ​កាល​៕

from: https://tnaot.com/km/m/detail/article/9269942