Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ក្រោយស្ងាត់បាត់ដំណឹង ទូច ស៊ុននិច ចេញឃ្លីបបកស្រាយទៅកាន់ ម៉េង កែវពេជ្ជតា

អតីតតារាចម្រៀងដ៏ល្បីឈ្មោះដែលមានទឹកដមសំឡេងស្រួយដូចសារិកាកញ្ញា ទូច ស៊ុននិច ដែលនៅស្ងប់ស្ងាត់ច្រើនឆ្នាំមកហើយ និងមិនដែលបានបង្ហាញមុខនៅលើទំព័រហ្វេសប៊ុកសូម្បីតែម្តង។

ថ្មីៗនេះ ទូច ស៊ុននិច បានចេញមុខសារជាថ្មី ឆ្លើយតបទៅ ម៉េង កែវពេជ្ជតា ដែលបានចោទប្រកាន់មកលើខ្លួន។ នេះបើយោងទៅតាម Youtube ផ្លូវការ ទូចស៊ុននិច បានឲ្យដឹងថា៖ នាងមិនចង់ធ្វើការបកស្រាយអ្វីទេ ប៉ុន្តែមិនអស់ចិត្តនឹងការអធិប្បាយរបស់រៀមច្បងនេះពាក់ព័ន្ធនឹងខ្លួន ទើបសម្រេចចិត្តនិយាយបកស្រាយ ឲ្យប្រិយមិត្តអ្នកគាំទ្របានដឹងច្បាស់សាច់រឿងទាំងអស់គ្នា។

កាល​ណោះ ទូច ស៊ុននិច បាន​ឡើង​ច្រៀង​បទ “សូម​ពុក​វិល​វិញ” ហើយ​រៀម​ច្បង​លើក​ឡើង​ថា នាង​ច្រៀង​តាម​ខ្លួន និង​ចង់​ល្បី​តាម​ខ្លួន។ ចំពោះ​បញ្ហា​នេះ កញ្ញា ទូច ស៊ុននិច បញ្ជាក់​ថា កាល​ណោះ នាង​ទើប​តែ​អាយុ​បាន ៨-៩​ឆ្នាំ អត់​ដែល​ស្គាល់​រៀម​ច្បង ម៉េង កែវ​ពេជ្ជតា ជា​នរណា​ផង។ “ដូច្នេះ បង​ថា​ខ្ញុំ​ច្រៀង​បទ “សូម​ពុក​វិល​វិញ” នេះ​ថា ចង់​ល្បី​តាម​បង​ហ្នឹង ដូច​មិន​សម​ហេតុ​ផល​សោះ!”។

គួរបញ្ជាក់ផងដែរថា តាមរយៈវីដេអូដែលមិនចេញមុខ លឺតែសំឡេង ទូច ស៊ុននិច បានលើកឡើងតបទៅនឹងការ Live វីដេអូរបស់រៀមច្បងអ្នកនាង ម៉េង កែវពេជ្ជតា កាលពីប្រមាណ១សប្ដាហ៍មុន ជុំវិញបញ្ហានេះ គិត មកត្រឹម ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ រៀមច្បងរូបនោះក៏មិនទាន់ចេញមុខបកស្រាយទេ សង្ឃឹមថានាង និងចេញមុខស្រាយបំភ្លឺឲ្យមហាជបានដឹងក្នុងពេលឆាប់ៗនេះ៕ 

from: https://tnaot.com/km/m/detail/article/9269585