សភារបស់ប្រទេសចិន នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ បានអនុម័តច្បាប់សន្តិសុខជាតិមួយ នឹងបង្កើនសន្តិសុខ នៅកោះហុងកុង ។ នេះបើតាមការផ្សាយរបស់ប្រភពគេហទំព័រ RT នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០។
រាល់បាតុកម្មប្រឆាំងតវ៉ាទៅលើទីក្រុងប៉េកាំង តែងតែកើតមានឡើងជាញឹកញាប់ នៅទីក្រុងស្វយ័តកោះហុងកុង ត្រូវបានគ្រប់គ្រងដោយសេចក្តីព្រាងច្បាប់មួយនេះ ចាប់ពីពេលនេះតទៅ។
ច្បាប់ស្តីអំពីសន្តិសុខជាតិហុងកុង ត្រូវបានអនុម័ត ដោយសមាជជាតិ (NPC) នៅទីក្រុងប៉េកាំង ហើយឥឡូវនេះនឹងបញ្ជូនទៅកាន់ថ្នាក់ដឹកនាំរបស់ប្រទេស ដើម្បីចុះហត្ថលេខាអនុម័តសម្រេចចូលជាធរមាន ។ សម័យប្រជុំសភាពេញអង្គរបស់ចិន មានការចូលរួម ដោយលោកប្រធានាធិបតី ស៊ី ជីនពីង និងលោកនាយករដ្ឋមន្ត្រី លី ខឺឈាង ផងដែរ។
ព័ត៌មានលម្អិតស្តីអំពីច្បាប់សន្តិសុខជាតិថ្មី ដែលគេរំពឹងថា ចូលជាធរមាន នៅខែសីហា ឆ្នាំ២០២០នេះ នៅមិនទាន់ត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅឡើយ។
ច្បាប់ថ្មីនេះ គេជឿថា ជាការដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹង ចំពោះអ្នកទាំងឡាយណា ដែលប្រមាថទៅលើនិមិត្តរូបជាតិរបស់ប្រទេសចិន ការប៉ុនប៉ងផ្តាច់ខ្លួនចេញពីប្រទេសចិន ក៏ដូចការជ្រៀតជ្រែក មកពីប្រភពខាងក្រៅចូលកិច្ចការហុងកុង …ជាដើម។
ទោះជាយ៉ាងណា មានមតិជាច្រើន បានលើកឡើងថា ច្បាប់ថ្មីនេះប្រហែលជាប្រើប្រាស់នូវអំពើហិង្សា ដើម្បីបំភិតបំភ័យប្រជាជន ដើម្បីបង្កនូវបុព្វហេតុនយោបាយអនាគតជាក់ជាពុំខាន៕ ប្រែសម្រួលដោយ៖ thach yat