កោះអាចម៍សេះ ឬ កោះអាចម៍សេះដាច់ ជាកោះមានទំហំមធ្យមមួយក្នុងចំណោមកោះជាច្រើនទៀតរបស់ខេត្តកែប ដែលស្ថិតក្រោមការអភិរក្សនៅធនធានសមុទ្រដោយអង្គការ Marine Conservation Cambodia។ កោះនេះស្ថិតក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ដែលស្ថិតនៅក្បែនិងព្រំដែនសមុទ្រកម្ពុជា-វៀតណាម យើងត្រូវធ្វើដំណើរប្រមាណពី 40នាទីទៅ1ម៉ោងតាមទូករបស់ប្រជាពលរដ្ឋ ដើម្បីទៅដល់កោះនេះធ្វើឲ្យកោះនេះក្លាយជាកោះដែលមានចំងាយឆ្ងាយជាងគេក្នុងចំណោមកោះទាំង13នៅក្នុងខេត្តកែប ។ មិនមានប្រជាពលរដ្ឋស្នាក់នៅលើកោះនេះទេគឺមានតែទីស្នាក់ការរបស់អង្គការ Marine Conservation Cambodia និងទីស្នាក់ការទាហានជើងទឹក។ និយាយពីទេសភាពវិញ កោះនេះពុំមានឆ្នេរខ្សាច់ទេ មានតែឆ្នេរក្រាលទៅដោយថ្មរ(ថ្មរអាចម៍ផ្កាយ) រី ឯទឹកសមុទ្យវិញមានសភាពថ្លារដូចកញ្ចក់ឆ្លុះដល់បាត មានទាំងរុក្ខជាតិសមុទ្រ, ផ្កាថ្ម និង ហ្វូងត្រីជាច្រើន។ នៅលើកោះយើងឃើញមានព្រៃឈើបង្កួរ និង មានលេនដ្ឋានជាច្រើនបន្សល់ពីសង្រាមសម្រាប់ការពារដែនសមុទ្រកម្ពុជា ។ ទាំងនេះជាការផ្លាស់ប្តូរការគិតរបស់ខ្ញុំចំពោះខេត្តតូចជាគេមួយនេះ ដោយសារភាពស្រស់ស្អាត និងភាពស្ងប់ស្ងាត់ ដែលខ្ញុំមិនដែលគិតដល់។ សូមអញ្ជើញទស្សនារូបភាពខ្លះៗនៅលើកោះ ។
តំណរផ្ជាប់ទៅផែនទី: https://goo.gl/maps/iLkNuHCkERNneLnL9
រូបភាព និងអត្ថបទដោយ ពូស្មី, អ្នកថតបែបដំណើរកម្សាន្ត