Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ជនជាតិចិន​៣នាក់រងការសម្លាប់ និងដុតសាកសពនៅ Zambia

ប៉ូលិសហ៊្សាមបៀ បានឲ្យដឹងថា ​បានចាប់ខ្លួនមនុស្សម្នាក់ ក្នុងចំណោម​​៣នាក់​ជាប់សង្ស័យ​ ពាក់ព័ន្ធនឹងការសម្លាប់​ជនជាតិចិន ៣នាក់​ ហើយដុតសាកសព​នៅក្នុងឃ្លាំង​រោងចក្រកាត់ដេរ នៅជាយក្រុង Lusaka ។

សារព័ត៌មាន ​BBC កាលពីថ្ងៃទី២៧ ខែឧសភា បានផ្សាយថា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ Zambia លោក Stephen Kampyongo បានសន្យាថា នឹងបើកការស្រាវជ្រាវទៅលើករណីស្លាប់ជនជាតិចិនទាំង​៣នាក់ នៅរោងចក្រកាត់ដេរ​ Blue Star ជាកម្មសិទ្ធិរបស់ជនជាតិចិន​។

ប្រភពព័ត៌មានពីប៉ូលិស Zambia បានឲ្យដឹងថា​ មនុស្ស ​៣នាក់ មានបុរសពីរនាក់ និងស្ត្រីម្នាក់បានដើរចូលទៅក្នុងឃ្លាំង​ សម្លាប់ជនរងគ្រោះប្លន់យកទ្រព្យសម្បត្តិ ហើយដុតឃ្លាំងចោលតែម្តង ដើម្បីបំផ្លាញភស្តុតាង។

ប៉ូលិសមិនទាន់អាចបញ្ជាក់បានថា ការសម្លាប់ខាងលើជាករណីប្លន់ ឬគំនុំនោះឡើយ។ ជនសង័្សយម្នាក់ ក្នុងចំណោម៣​នាក់ ត្រូវបានចាប់ខ្លួន ​ពេលគេចទៅកាន់ទីក្រុង​ Ndola ​ចម្ងាយពីទីក្រុង​ Lusaka ប្រមាណ៣១០ គីឡូម៉ែត្រ ។

ស្ថានទូតចិនប្រចាំនៅទីក្រុង Lusaka បានថ្កោលទោសយ៉ាងខ្លាំងដល់សកម្មភាពខាងលើ​ ដោយស្នើឲ្យស្រាវជ្រាវចាប់ជនដៃដល់មកដាក់ទោសតាមច្បាប់។ ជាមួយគ្នានេះ ក៏បានស្នើឲ្យការពារពលរដ្ឋចិន​ដែល​មានមករកស៊ីនៅទីនេះ៕ ប្រែសម្រួលដោយ៖ MEO

from: https://tnaot.com/km/m/detail/article/9269093