Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អគ្គីឆាបឆេះអគារព្យាបាលអ្នកជំងឺកូវី១៩ នៅបង់ក្លាដែស ស្លាប់ជាច្រើននាក់

គ្រោះអគ្គិភ័​យ បានឆាបឆេះអគារមួយខ្នង នៃមន្ទីរពេទ្យ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩ នៅប្រទេសបង់ក្លាដែស កាលពីយប់ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០។

សារព័ត៌មាន NST បានផ្សាយ កាលពីថ្ងៃទី២៨ ខែឧសភា ថា នៅក្នុងហេតុការណ៍ភ្លើងឆេះអគារមន្ទីរពេទ្យ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩នោះ បានបណ្ដាលឲ្យមនុស្សចំនួន៥នាក់ស្លាប់។

ប៉ូលិសបង់ក្លាដែស បានបញ្ជាក់ថា  គ្រោះអគ្គិភ័យនេះ បានកើតឡើង កាលពីវេលាម៉ោង៩ និង ៤៨នាទីយប់ ថ្ងៃទី២៧ ខែឧសភា នៅក្នុងសង្កាត់ហ្គូហាន់សាន រដ្ឋធានីដាកា។ ភ្លើងបានឆាបឆេះអគារមួយខ្នង ទើបនឹងសាងសង់ថ្មី សម្រាប់ព្យាបាលអ្នកជំងឺកូវីដ១៩។ នៅក្នុងហេតុការណ៍ បានបណ្ដាលឲ្យមនុស្ស​ចំនួន៥នាក់ស្លាប់។

ទោះជាយ៉ាងណា ប៉ូលិសមិនបានបញ្ជាក់អំពីមូលហេតុ នៃការឆាបឆេះនោះឡើយ។ បើគិតត្រឹម ថ្ងៃទី២៨ ខែឧសភា ប្រទេសបង់ក្លាដែស មានអ្នកឆ្លងកូវីដ១៩ ចំនួន ៣៨ ២៩២នាក់ ក្នុងនោះមានអ្នកជាសះស្បើយ ៧ ៩២៥នាក់ និងស្លាប់ ៥៤៤នាក់៕ ប្រែសម្រួលដោយ Nuon 

from: https://tnaot.com/km/m/detail/article/9268914