Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មិនទាន់បានលួចម៉ូតូគេផង ប៉ូលិសដឹងមុន ចាប់វាយខ្នោះភ្លាមៗ

ភ្នំពេញ៖ ជនសង្ស័យ ២នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌមានជ័យធ្វើការឃាត់ខ្លួន ក្រោយពេលឆែករកឃើញសោសម្រាប់កាច់កម៉ូតូមួយឈុត លាក់ទុកសម្រាប់ដើរលួចម៉ូតូ។ ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យទាំង ២នាក់ខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង១រំលងអាធ្រាតឈានចូលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ នៅចំណុចផ្ទះគ្មានលេខ ផ្លូវ៨៧បេតេ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង២នាក់ខាងលើមានឈ្មោះ ពន្លឺ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ និងម្នាក់ទៀត មានឈ្មោះ ឡុង ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរមិនពិតប្រាកដដូចគ្នា។

តាមការបញ្ជាក់ពីសមត្ថកិច្ចមុនឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើនេះ ដោយកម្លាំងសមត្ថកិច្ចល្បាតក្នុងមូលដ្ឋានក៏ប្រទះឃើញជនសង្ស័យដើរនៅចំណុចឃាត់ខ្លួន ក៏មានការសង្ស័យទើបធ្វើការឆែកឆេរ ក៏បានឃើញសោសម្រាប់កាច់កម៉ូតូមួយកំប្លេ ទើបធ្វើការឃាត់ខ្លួន និងយកទៅសាកសួបន្តនៅប៉ុស្តិ៍នគរបាលសង្កាត់បឹងទំពុនទី២។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ពួកគេពិតជាបានយកសោសម្រាប់ដើរលួចកាច់កម៉ូតូណា ដែលម្ចាស់គេទុកប្រហែសមែន។ ខណៈបច្ចប្បន្នជនសង្ស័យទាំង ២នាក់រួមនិងវត្ថុតាងត្រូវបានបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ចាត់ការតាមនិតិវិធី៕ ដោយ៖ សួង សាម

from: https://tnaot.com/km/m/detail/article/9268911