Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

អនាគតស្វាមីរបស់ ស៊ន សៀវម៉ី មិនមែនជាកីឡាករទេ តែមានជំនាញពិសេសមួយ ដែលធ្វើឲ្យនាងស្រលាញ់

កីឡាការិនីតៃក្វាន់ដូកម្ពុជា ស៊ន សៀវម៉ី ដែលជាម្ចាស់មេដាយមាស​​អាស៊ី​លើក​ទី​១៧​ នៅ​ទីក្រុង​អ៊ីឈ័ន ប្រទេស​កូរ៉េខាង​ត្បូងបានប្រារព្វពិធីភ្ជាប់ពាក្យស្ងាត់ៗ នៅគេហដ្ឋានរបស់នាងផ្ទាល់ នៅថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០២០ នាសង្កាត់គីឡូម៉ែត្រលេខ៩ រាជធានីភ្នំពេញ បង្ករឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់មហាជន ព្រមទាំងមានការចែករំលែកពាសពេញបណ្ដាញសង្គមហ្វេសប៊ុកផងដែរ។

ក្រោយពីបានឃើញទិដ្ឋភាពភ្ជាប់ពាក្យរបស់ កីឡាការិនីតៃក្វាន់ដូកម្ពុជា ស៊ន សៀវម៉ី មហាជនមិនតិចនាក់ទេដែលចង់ដឹងពីប្រវត្តិរូបខ្លះៗរបស់អនាគតស្វាមីរបស់នាងផ្ទាល់។

មន្ទិលសង្ស័យរបស់មហាជនមិនតិចនាក់ទេដែលយល់ច្រលំថាអនាគតស្វាមីរបស់កីឡាការិនីតៃក្វាន់ដូកម្ពុជា ជាកីឡាករ ជាក់ស្ដែង​អនាគតស្វាមីរបស់ ស៊ន សៀវម៉ី មានឈ្មោះថា កែវ ដេវីត ជាម្ចាស់ហាងថតរូបដ៏ល្បីមួយនឹងជាអ្នកជំនាញខាងថតរូបក្នុងកម្មវិធីធំៗនិងថត Pre-wedding ជាដើម។ គួរឲ្យដឹងផងដែរថាមង្គលការរបស់ កញ្ញា ស៊ន សៀវម៉ី និងស្វាមី ត្រៀមប្រព្រឹត្តឡើងខណៈស្ថានភាពជំងឺកូវីដ ១៩ នៅប្រទេសកម្ពុជាមានសភាពស្ងប់ស្ងាត់វិញផងដែរ៕

from: https://tnaot.com/km/m/detail/article/9268901