សមាជិកក្រុមចម្រៀង 2AM លោក Seulong និងតារាចម្រៀងកញ្ញា Son Dam Bi នឹងចូលរួមក្នុងកម្មវិធី “Knowing Brothers” នៅថ្ងៃ២៨ ខែឧសភា ក្នុងនាមជាភ្ញៀវកិត្តិយសផងដែរ ។
Seulong និង Son Dam Bi ត្រូវបានគេស្គាល់ថាជាមិត្តភក្តិដ៏ល្អនឹងគ្នា។ លើសពីនេះទៀត Seulong សមាជិកក្រុម 2AM ក៏បានបង្ហាញពីចំណាប់អារម្មណ៍ផ្ទាល់ខ្លួនរបស់លោកថា ខ្ញុំពិតជាសប្បាយរីករាយក្នុងការបង្ហាញមុខសាជាថ្មី និងសូមអរគុណទៅកាន់សមាជិកក្រុមរបស់ខ្ញុំទាំង ៣រូប ដែលបានធ្វើការជាមួយគ្នាកន្លងមក ។
អ្នកទាំងអស់គ្នាអាចទទ្ទឹងរង់ចាំជាមួយនឹងការបង្ហាញខ្លួនរបស់ភ្ញៀវកិត្តិយស Seulong និង Son Dam Bi ក្នុងកម្មវិធី “Know Brothers” ដែលនឹងចាក់ផ្សាយនៅខែមិថុនា ដ៏ខ្លីខាងមុខនេះ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop