
រឿងភាគកូរ៉េរបស់ SBS “The King: Eternal Monarch” កំពុងតែក្លាយជាប្រធានបទក្ដៅគគុកដែលគេលើកយកមកជជែកគ្នា ហើយជាពិសេសគឺត្រង់ឈុតថើបគ្នារបស់ Lee Minho ថើបក Kim Go Eun តែម្ដង។
ជាក់ស្ដែងនៅក្នុងភាគទី ១២ ត្រង់កន្លែង Lee Minho ថើបក Kim Go Eun បានក្លាយជាចំណាប់អារម្មណ៍ថ្មីសម្រាប់អ្នកតាមដានរឿង និងអ្នកប្រើអ៊ីនធើណិត។ ឈុតនេះហើយ ដែលគ្រប់គ្នានាំគ្នា Share តៗ និងកំពុងក្លាយជាវីដេអូ Trending ពេញប្រទេសកូរ៉េ ក៏ដូចជាប្រទេសដទៃទៀត។
យោងតាមសាច់រឿង Jung Tae Eul (សម្ដែងដោយ Kim Go Eun) បាននិយាយលេងសើចដាក់ស្ដេច Lee Gon (សម្ដែងដោយ Lee Minho) ថាឲ្យកាត់ក្បាលនាងទៅ បើហ៊ាន។ ពេលនោះហើយដែល Lee Gon ថើបកតួស្រីភ្លាម ហើយ Tae Eul រៀបនឹងថាឲ្យទៅហើយ តែស្ដេចអង្គនេះឱនថើបមាត់យ៉ាងលឿន។
និយាយពីចំនួន Rating វិញ មិនបានហក់ឡើងដល់កំពូលទេ ប៉ុន្តែត្រង់ឈុតមួយនេះ ធ្វើឲ្យអ្នកតាមដានភ្ញាក់ផ្អើលគ្រប់គ្នា។ លើសពីនេះ អ្នកគាំទ្រក៏បាននិយាយថាឈុតនេះ ជាឈុតថើបល្អដាច់គេប្រចាំប្រវត្តិសាស្ត្ររឿងភាគកូរ៉េទៀតផង ព្រោះតែភាគច្រើនគឺថើបមាត់ប៉ុណ្ណោះតែម្ដងនេះគឺថាថើបក ដែលជាឈុតកម្ដៅអារម្មណ៍អ្នកតាមដានខ្លាំងមែនទែន៕
អត្ថបទ៖ ផេង ផលធិតា