Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មន្ត្រីសុខាភិបាលខេត្តតាកែវអនុវត្តន៍វិធានការ ការពាររលកទីពីរ នៃជំងឺកូវីដ ១៩

តាកែវ៖ លោកវេជ្ជបណ្ឌិត នុត ស៊ីណា ប្រធានមន្ទីរសុខាភិបាលខេត្តតាកែវ បានមានប្រសាសន៍​ ឱ្យដឹងថា បន្ទាប់ពីស្ថានភាពជំងឺកូវីដ១៩ មានការស្ងប់ស្ងាត់តាមរយៈការព្យាបាលជាសះស្បើយចំពោះអ្នកជំងឺទាំង ១២២នាក់ នឹងក្រោយពីក្រសួងសុខាភិបាលបានប្រកាសរកឃើញថា មានអ្នកជំងឺ ២នាក់បានឆ្លងជំងឺកូវីដ១៩។ មន្ត្រីសុខាភិបាលខេត្តតាកែវបានអនុវត្តវិធានការបន្តទៅទៀត ដើម្បីធ្វើយ៉ាងណាកុំឱ្យជំងឺកូវីដ១៩ មានការឆ្លងរីករាលដាលចូលមកសហគមន៍របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តតាកែវ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP នៅរសៀលថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២០នេះ។

បើតាមAKPដែលបានស្រង់សម្តី លោកវេជ្ជបណ្ឌិត នុត ស៊ីណា ​ ក្នុងចំណោមរាជធានី ខេត្ត ទាំង២៥នៅក្នងប្រទេសកម្ពុជាយើង មានតែខេត្តព្រៃវែង និងខេត្តតាកែវប៉ុណ្ណោះដែលមិនមានអ្នកឆ្លងជំងឺកូវីដ១៩។ បើទោះបីជាខេត្តតាកែវមិនមានអ្នកឆ្លងជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ ក៏អាជ្ញាធរពាក់ព័ន្ធជាពិសេសមន្ត្រីសុខាភិបាល បានធ្វើសកម្មភាពយ៉ាងខ្លាំងក្លាក្នុងការចុះផ្សព្វ ផ្សាយ អប់រំពីវិធានការបង្ការផ្សេងៗ ដូចជា លាងដៃនឹងសាប៊ូ ឬអាល់កុល រក្សាគម្លាតពីគ្នា ដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីការពារកុំឱ្យឆ្លងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍របស់បងប្អូនប្រជាពលរដ្ឋ។

ម៉្យាងទៀតមន្ត្រីសុខាភិបាលក៏បានបាញ់ថ្នាំសម្លាប់មេរោគនៅតាមផ្សារ និងនៅតាមទីសាធារណៈដែលមានមនុស្សកុះករផងដែរ។ ដោយឡែកសម្រាប់ភោជនីយដ្ឋានយើងក៏បានធ្វើការណែនាំពីអនាម័យតាមរយៈការដាក់សាប៊ូ ឬអាល់កុលឱ្យភ្ញៀវលាងដៃមុននឹងចូលភោជនីយដ្ឋានផងដែរ។

លោកវេជ្ជបណ្ឌិត នុត ស៊ីណា មានប្រសាសន៍បន្ថែមថា មន្ត្រីសុខាភិបាលក៏បានធ្វើចត្តាឡីស័ក បន្ថែមចំពោះបងប្អូនពលករមកពីក្រៅប្រទេស និងបងប្អូនប្រជាពលរដ្ឋខ្មែរដែលវិលត្រឡប់មកពីប្រទេសវៀតណាមតាមច្រកទ្វារអន្តរជាតិភ្នំដិន។ ម៉្យាងទៀតការបិទខារ៉ាអូខេ ក្លិប កម្សាន្ត ហាងម៉ាស្សា ការប្រគំមន្ត្រីនៅក្នុងខេត្តតាកែវ វាក៏ជួយមិនឱ្យមានការរីករាលដាលជំងឺកូវីដ-១៩នេះផងដែរ។ ក្រោយពីមានការរកឃើញអ្នកជំងឺកូវីដ-១៩ ពីរនាក់បន្តទៀត មន្ត្រីសុខាភិបាលខេត្តតាកែវ កំពុងតែបន្តអនុវត្តន៍វិធានការការពាររលកទីពីរនៃជំងឺកូវីដ-១៩ កុំឱ្យកើតឡើងនៅក្នុងខេត្តតាកែវ។

គិតមកត្រឹមព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ កម្ពុជា រកឃើញករណីជំងឺកូវីដ១៩ សរុបចំនួន ១២៤នាក់ ក្នុងនោះមានអ្នកជាសះស្បើយបាន ១២២នាក់ ហើយបានធ្វើតេស្តសរុបចំនួន ១៩ ០០០ ស្មើនឹង ១ ១៤៤នាក់ ក្នុងចំណោម ១លាននាក់៕ ដោយ៖ ប៊ុនធឿន 

from: https://tnaot.com/km/m/detail/article/9268697