Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ព្រឹទ្ធសភាអាមេរិក អនុញ្ញាតច្បាប់ឲ្យលោក ត្រាំ ដាក់ទណ្ឌកម្មលើមន្ត្រីចិន

នៅថ្ងៃទី​២៧ ខែឧសភា (ថ្ងៃនៅអាមេរិក) រដ្ឋសភាបានអនុម័តច្បាប់ អនុញ្ញាតឲ្យប្រធានាធិបតី ដូណាល់ ត្រាំ​ អាចដាក់ទណ្ឌកម្មទៅលើ​មន្ត្រីចិន ពាក់ព័ន្ធនឹងក្រុមជនជាតិអ៊ិស្លាម នៅស៊ីនជាំង។

បើតាមច្បាប់ពាក់ព័ន្ធ «នយោបាយសិទ្ធិមនុស្សជនជាតិអ៊ុយហ្គ័រ ​ឆ្នាំ​២០២០» ដែលបានស្នើឡើង ដោយ​សមាជិកព្រឹទ្ធសភា​​ Marco Rubio ​។ ច្បាប់នោះត្រូវបានព្រឹទ្ធសភាអនុម័ត​ កាលពីដើមខែ ហើយពេលនេះរង់ចាំប្រធានាធិបតី ដូណាល់ ត្រាំ អនុម័ត។​

សេចក្តីព្រៀងច្បាប់ខាងលើរបស់អាមេរិក គឺដើម្បី​ឆ្លើយតបភ្លាមៗទៅលើការបំពានច្បាប់សិទ្ធិមនុស្សពីសំណាក់ថ្នាក់ដឹកនាំចិនទៅលើក្រុមជនជាតិភាគតិច​។

ប្រសិនបើលោកត្រាំ​ចុះហត្ថលេខា​លើច្បាប់នោះ មន្ត្រីជាន់ខ្ពស់ចិនជាច្រើនរូបនឹងត្រូវរង់ការដាក់ទណ្ឌកម្មពីអាមេរិក​ ដោយហាមប្រាមចូលទឹកដីអាមេរិក ក៏ដូចជា​ បង្កកទ្រព្យសម្បត្តិ ។

នៅក្នុងសេចក្តីព្រៀងច្បាប់ ក៏បានស្នើដល់ក្រសួងការបរទេសអាមេរិក ផ្តល់របាយការណ៍ស្តីពីការបំពានសិទ្ធិមនុស្ស នៅស៊ីនជាំង ក្នុងនោះមានទាំងអ្នកដែលបានចាប់ខ្លួន ​និងស្ថានភាពរបស់នៅរបស់ក្រុមជនជាតិភាគតិច។

ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងការបរទេសចិន បានបញ្ជាក់ថា បញ្ហាស៊ីនជាំង ជាកិច្ចការផ្ទៃក្នុងរបស់ចិន។ ទន្ទឹមនឹងនេះ ចិនបានស្នើអាមេរិក ឲ្យកែកំហុសរបស់ខ្លួន​ ដោយបញ្ចប់សកម្មភាព​បង្កឲ្យមានភាពតានតឹង​កាន់តែខ្លាំង ​។ ប្រែសម្រួលដោយ៖

from: https://tnaot.com/km/m/detail/article/9268600