Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

គេឱ្យយកម៉ូតូទៅប៉ះកង់ តែពូសង្ហាម្នាក់នេះយកម៉ូតូគេទៅបញ្ចាំចាយលេងទៅវិញ

ភ្នំពេញ៖ បុរសម្នាក់ត្រូវនគរបាលចាប់ខ្លួន ក្រោយពីខ្ចីម៉ូតូគេយកទៅបញ្ចាំហើយគេចខ្លួនបាន៦ថ្ងៃ។ ការឃាត់ខ្លួនជនសង្ស័យខាងលើនេះកាលពីវេលាម៉ោង ១២៖២០នាទីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ នៅចំណុចហាងការហ្វេអាម៉ាហ្សូន ផ្លូវបេតុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

ជនសង្ស័យមាន ឈ្មោះ អ៊ុក ផានិត ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខយាមហាងកាហ្វេអាម៉ាហ្សូន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ចំណែកជនរងគ្រោះឈ្មោះ ញ៉ាញ់ សុខគា ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ បុគ្គលិកហាងកាហ្វេអាម៉ាហ្សូន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ 

សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី២២-០៥-២០២០ វេលាម៉ោង ១៨៖០០នាទី ជនរងគ្រោះបានមកផឹកកាហ្វេ ហើយម៉ូតូបែកកង់ក៏ផ្ញើឲ្យជនសង្ស័យយកប៉ះឲ្យ ក្រោយមកសង្ស័យបានយកម៉ូតូដែលជនរគ្រោះទៅបញ្ចាំចាយវាអស់ ហើយបានរត់ទៅស្រុកពេលនោះប្រពន្ធខឹងប្តី (ជនសង្ស័យ) យកចិញ្ជៀនលក់ស៊ីចាយអស់ ក៏ប្តឹងឲ្យសមត្ថកិច្ចចាប់ខ្លួនតែម្តង។

សម្ភារៈបាត់បង់ម៉ូតូ ០១គ្រឿង ម៉ាកឌ្រីម សេ១២៥ ផលិតឆ្នាំ២០១៣ ពាក់ស្លាកលេខពោធិ៍សាត់ 1D-5882 ។ ខណៈបច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕ ដោយ៖ ផេងភាព

from: https://tnaot.com/km/m/detail/article/9268585