គណ:កម្មាធិការកណ្ដាលសេដ្ឋកិច្ច អចលនទ្រព្យ និងអភិវឌ្ឍន៍សហគ្រាសរបស់គណបក្សអ៊ិស្លាមម៉ាឡេស៊ី បានទស្សន៍ទាយថា ថ្វីតែប្រឈមនឹងវិបត្ដិ នៃការរីករាលដាលកូវីដ១៩ក្ដី ក៏សេដ្ឋកិច្ចរបស់ប្រទេសនេះ នៅតែអាចមានកំណើន ចន្លោះពី២,៥ទៅ៣ភាគរយ នៅក្នុង២០២០នេះ។
លោក Mazli Noor អនុប្រធានគណ:កម្មាធិការ បានថ្លែងថា កំណើនផលិតផលក្នុងស្រុកសរុប (GDP) ០,៧ភាគរយ ត្រូវបានចុះក្នុងកំណត់ត្រានៅឆមាសទី១ ហើយត្រង់នេះឆ្លុះបញ្ចាំងឲ្យឃើញពីភាពរឹងមាំ នៃ សេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស នៅក្នុងអំឡុងពេលរាតត្បាត នៃកូវីដ១៩។ ការអនុវត្តតិចតួច សម្រាប់ត្រីមាសទីមួយ នៃឆ្នាំ ២០២០ ត្រូវបានទ្រទ្រង់ ដោយវិស័យសេវាកម្ម និងផលិតកម្ម ដែលបានកើនឡើង ៣,១ ភាគរយ និង ១,៥ ភាគរយ ស្របពេលវិស័យផ្សេងៗទៀត កំពុងជួបប្រទះនឹងឱនភាព។
លោកអនុប្រធានគណ:កម្មាធិការ បានបញ្ជាក់ថា សេវាកម្មនានា រួមមាន ការផលិត និងសំណង់ នឹងដើរតួនាទីយ៉ាងសំខាន់ នៅក្នុងកំណើនសេដ្ឋកិច្ចរបស់ប្រទេស។ រីឯរដ្ឋាភិបាលក៏បានប្រកាសពីកញ្ចប់ ថវិកាសង្គ្រោះសេដ្ឋកិច្ចផងដែរ។ ជាមួយគ្នានេះ គណ:កម្មាធិការ ក៏កំពុងលើកគម្រោង ចន្លោះពី៥ទៅ៥,៥ភាគរយ ក្នុងការជំរុញកំណើន នៅក្នុងវិស័យនានាថែមទៀតផង៕ ប្រែសម្រួល ដោយ Nuon