Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

ប៉ូលិសហុងកុងចាប់ខ្លួន​ជិត​៤០០នាក់​ ប្រឆាំងច្បាប់សន្តិសុខ​ជាតិ​របស់ចិន

ប៉ូលិស​ហុងកុង ​កាលពីថ្ងៃទី​២៧ ខែឧសភា បានចាប់ខ្លួន​បាតុករ​​ប្រហែល​៣៦០នាក់​ ក្នុងចំណោមរាប់ពាន់​នាក់​ ដែលដង្ហែក្បួន​បាតុកម្ម​ តាមដងមហាវិថី​នានា ប្រឆាំង​នឹងច្បាប់សន្តិសុខជាតិ​ហុងកុង​របស់​ទីក្រុងប៉េកាំង​ ។ នេះបើតាមការផ្សាយរបស់ប្រភព CBC កាលពីថ្ងៃទី២៧ ខែឧសភា ។ 

បាតុករ​កុងហុង​រាប់ពាន់នាក់​​បាននាំគ្នា​ប្រឆាំងនឹង​ច្បាប់សន្តិសុខ​ជាតិ​​ហុងកុង​របស់ចិន​ ដោយ​អះអាងថា នេះជាវិធានការ​មួយប៉ះពាល់យ៉ាងខ្លាំង​ដល់ស្វ័យភាព និងសិទ្ធិសេរីភាព​របស់ដែនដីហុងកុង ។ ទីក្រុងហុងកុង​ ត្រូវបាន​អង់គ្លេស ​ប្រគល់​សងចិនវិញ​ នៅក្នុងឆ្នាំ​១៩៩៧ ក្រោមកិច្ចព្រមព្រៀង​ផ្តល់ស្វ័យភាព និងសិទ្ធិសេរីភាព​ដល់​ទីក្រុងនេះ ​រយៈពេល​៥០ឆ្នាំ ។ ការទទួលសិទ្ធិស្វ័យភាពពិសេសនេះ​ ក៏មានចែង​នៅក្នុង​ច្បាប់របស់​អាមេរិកផងដែរ ។ 

ប៉ូលិសហុងកុង​​ បានបំបែកហ្វូង​បាតុករ និងចាប់ខ្លួន​ជាបន្តបន្ទាប់​ ។ ប៉ុន្តែ​យ៉ាងនេះ​ក៏ដោយ ក្រុមបាតុករ​ប្រឆាំងនឹងច្បាប់សន្តិសុខជាតិហុងកុង​របស់ចិន នៅតែ​ជម្នះ​តស៊ូ ធ្វើបាតុកម្ម​ដដែល។ 

ច្បាប់សន្តិសុខជាតិហុងកុង​ដែលស្នើ ដោយទីក្រុងប៉េកាំង​ កាលពីថ្ងៃទី​២២ ខែឧសភា ឆ្នាំ២០២ នោះ ​មានគោលបំណងដោះស្រាយបញ្ហា​​ការធ្វើអបគមន៍​ ការបះបោរ និងសកម្មភាព​ភេរកម្ម ។ ជាមួយនេះ ច្បាប់នោះ ក៏នឹងរារាំង​គ្រប់ទម្រង់ទាំងអស់ និងរាល់​សកម្មភាព​ជ្រៀតជ្រែកពីបរទេស​ ចូលក្នុងកិច្ចការរបស់ហុងកុង ។ លោកស្រី Carrie Lam កាលពីថ្ងៃទី២៦ ខែឧសភា បានថ្លែងថា សំណើច្បាប់សន្តិសុខជាតិនេះ មិនប៉ះពាល់ដល់សិទ្ធិសេរីភាព​ហុងកុង​នោះឡើយ ។ 

កាលពី​ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ រដ្ឋមន្ត្រីក្រសួងការបរទេស​អាមេរិក លោក Mike Pompeo បានថ្លែងថា សហរដ្ឋអាមេរិក​លែងចាត់ទុកហុងកុងថា ជាតំបន់ស្វយ័តពីប្រទេសចិន ដែលនៅសេសសល់នោះទៀតហើយ​។ 

ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បានព្រមានថា ទីក្រុងហុងកុង​ អាចនឹងបាត់បង់ឋានៈជាមជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ពិភពលោក​ បើសិនជាច្បាប់​ស្តីពីសន្តិសុខជាតិ​ថ្មី​របស់ចិន ត្រូវបានដាក់ឲ្យអនុវត្ត​នៅលើ​ទីក្រុងហុងកុង​មែននោះ ។ អាមេរិក​ក៏បានព្រមានថា ប្រតិបត្តិកម្មខ្លាំងក្លាមួយ​ឆ្លើយតប​ចិន ពាក់ព័ន្ធទៅលើបញ្ហាមួយនេះ ក៏នឹងត្រូវធ្វើឡើងនៅពេលខាងមុខឆាប់ៗ ហើយខណៈដែលចិន​ ហាក់បានដឹងខ្លួន និង​ត្រៀម​លក្ខណៈរួចជាស្រេច​ដើម្បី​តប់តវិញផងដែរ ៕ ប្រែសម្រួលដោយ៖ thach yat

from: https://tnaot.com/km/m/detail/article/9267717