ខេត្តកំពងធំ៖ ដំណាំចំនួន ២ប្រភេទរួមមាន ស្រូវ និងកៅស៊ូ គឺជាដំណាំមានសក្ដានុពលខ្លាំង សម្រាប់ខេត្តកំពង់ធំ។ នេះបើយោងតាមប្រសាសន៍លោក សុខ លូ អភិបាលខេត្តកំពង់ធំ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីវឌ្ឍនភាព និងទិសដៅការងារបន្ដរបស់រដ្ឋបាលខេត្តកំពង់ធំ កាលពីម្សិលមិញ។
ក្នុងឱកាសនោះ លោក សុខ លូ បានបញ្ជាក់ថា ខេត្តកំពង់ធំ មានសក្ដានុពលខ្លាំងទៅលើដំណាំស្រូវ និងកៅស៊ូ ព្រមទាំងដំណាំរួមផ្សំជាច្រើនទៀត មានដូចជា ដំឡូងមី, ស្វាយចន្ទី,ដំឡូងមី និងស្វាយកែវល្មៀតជាដើម។
លោកអភិបាលខេត្តកំពង់ធំ ក៏បានលើកឡើងថា ខេត្តកំពង់ធំប្រៀបដូចជាគ្រាប់ពេជ្រ ដែលមិនទាន់កែច្នៃ។ ហើយខេត្តមួយនេះ មានសក្ដានុពលខ្លាំងអំណោយផលពីធម្មជាតិ និងសេដ្ឋកិច្ច វប្បធម៌សង្គម សម្រាប់កិច្ចដំណើរការអភិវឌ្ឍន៍៕ ដោយ៖ តារា