Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

មន្ត្រីការទូតពិបាកចេញចូលកូរ៉េខាងជើង អង់គ្លេសសម្រេចបិទទ្វារជាបណ្តោះអាសន្ន

កូរ៉េខាងជើង បានបិទប្រទេសមុនគេ ដើម្បីទប់ស្កាត់ឆ្លងរាលដាលកូវីដ​១៩ ហើយរហូតមកទល់ពេលនេះ នៅមិនទាន់បើកទ្វារនៅឡើយ។ ទាំងនោះហើយ បានបង្កផលលំបាកយ៉ាងខ្លាំងដល់បណ្តាស្ថានទូត ប្រចាំនៅទីក្រុងព្យុងយ៉ាង​ ដោយពិបាកក្នុងការផ្លាស់ប្តូរបុគ្គលិក​។​ កន្លងមក ប្រទេសមួយចំនួន​ ក៏បានសម្រេចបិទទ្វារស្ថានទូត ក្នុងនោះមានបារាំង ​ក៏បានបិទទ្វារ ហើយដកបុគ្គលិកចេញផងដែរ។

អគ្គរដ្ឋទូត​អង់គ្លេស ប្រចាំនៅកូរ៉េខាងជើង​ បានសម្រេចបិទទ្វារជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី​២៧ ខែឧសភា ហើយបុគ្គលិកទាំងអស់ ក៏បានចាកចេញពីកូរ៉េខាងជើងផងដែរ​។ ឯកអគ្គរាជទូត​អង់គ្លេស នៅកូរ៉េខាងជើង លោក Colin Crooks បានប្រកាសឲ្យដឹងថា នឹងចាកចេញពីកូរ៉េខាងជើង នៅថ្ងៃទី​២៨ ខែឧសភា​នេះ​។

 អគ្គរដ្ឋទូត Colin Crooks បានសរសេរនៅលើបណ្តាញសង្គម​ Twitter ​ថា ស្ថានទូតអង់គ្លេស​ប្រចាំ​ទីក្រុងព្យុងយ៉ាង បានសម្រេចបិទទ្វារជាបណ្តោះអាសន្ន ហើយបុគ្គលិកត្រូវចាកចេញពីទីក្រុងព្យុងយ៉ាងផងដែរ។

បើតាមសេចក្តីប្រកាសរបស់​ការិយាល័យ​​ទំនាក់ទំនងកិច្ចការបរទេសអង់គ្លេស ​​បានបញ្ជាក់ថា​ ការសម្រេចបិទទ្វារ ស្ថានទូតដោយសារតែការកាត់បន្ថយ​ការធ្វើដំណើរទៅកាន់កូរ៉េខាងជើង​​ ធ្វើឲ្យអង់គ្លេស​មិនអាចផ្លាស់ប្តូរ​បុគ្គលិកស្ថានទូត​បាន។ ប៉ុន្ដែទោះជាយ៉ាងណា អង់គ្លេស​នៅតែរក្សាទំនាក់ទំនង​ការបរទេសជាមួយកូរ៉េខាជើង​ ​ដដែល ហើយនិងជំរុញឲ្យបើកស្ថានទូត ដំណើរការឡើងវិញ​ ក្នុងពេលឆាប់ៗខាងមុខ​៕ ប្រែសម្រួលដោយ៖​ MEO

from: https://tnaot.com/km/m/detail/article/9267115