Welcome

Labore et dolore magna aliqua. Ut enim ad minim veniam

Select Your Favourite
Category And Start Learning.

WHO ៖ ការឆ្លងកូវីដ១៩ប្រចាំថ្ងៃជាង៨ម៉ឺនករណី នៅទូទាំងពិភពលោក

អង្គការសុខភាពពិភពលោក បានរាយការណ៍ថា ការឆ្លងវីរុសកូរ៉ូណាប្រភេទថ្មី ឬកូវីដ១៩ ប្រចាំ​ថ្ងៃ នៅទូទាំងពិភពលោក ជាង៨៤ ០០០ករណី។

អង្គការសុខភាពពិភពលោក (WHO) របស់អង្គការសហប្រជាជាតិ ​បានសរសេរ នៅក្នុងព្រឹត្ដិបត្រប្រចាំថ្ងៃរបស់ខ្លួនថា​ ការឆ្លងកូវីដ១៩ នៅលើពិភពលោក ប្រចាំថ្ងៃ មានរហូតដល់ ៨៤ ៣១៤នាក់ នៅទូទាំងពិភពលោក ធ្វើឲ្យចំនួនអ្នកឆ្លងសរុប បន្ដកើនឡើងដល់ ៥ ៧៨៩ ៥៦០នាក់។ ក្នុងចំណោមអ្នកជំងឺទាំងនោះ មានអ្នកជាសះស្បើយ ២ ៤៩៧ ៦០៥នាក់ និងស្លាប់ ៣៥៧ ៤៣២នាក់។

ប្រភពព័ត៌មានដដែល បានបន្ដថា ស្ថិតិទាំងនេះ គឺ WHO ទទួលបានទិន្នន័យជាផ្លូវការ​ពីបណ្ដាប្រទេសនានា នៅលើពិភពលោក។ កាលពីថ្ងៃមុនេះ អង្គការសុខភាពពិភពលោក​ បានរាយការណ៍ពីករណីឆ្លងថ្មី នៃកូវីដ១៩ ចំនួន៩៩ ៧៨០ និងស្លាប់ ១ ៤៨៦នាក់ នៅទូទាំងពិភពលោក។

តំបន់អាមេរិកខាងត្បូង និងខាងជើង មានចំនួនអ្នកឆ្លងកើនឡើង ២ ៤៩៥ ៩២៤នាក់។ ប៉ុន្ដែនៅក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះ ចំនួនបានកើនឡើង ៤១ ៤៧២ករណី និងស្លាប់ ២ ០៧១នាក់ ធ្វើឲ្យចំនួនអ្នកស្លាប់ នៅក្នុងតំបន់នេះកើនឡើង ១៤៥ ៨១០នាក់។

ដោយឡែក នៅតំបន់អឺរ៉ុប ត្រូវបានរាយការណ៍ថា មានចំនួនអ្នកឆ្លង ២ ០៦១ ៨២៨នាក់ និងមានអ្នកស្លាប់ ១៧៦ ២២៦នាក់។ ប៉ុន្ដែក្នុងរយ:ពេល២៤ម៉ោងកន្លងមកនេះ មានករណីឆ្លងថ្មី ២០ ១២៤នាក់ និងស្លាប់ ៣០១៣នាក់។

តំបន់សមុទ្រមីឌីទែរ៉ាណេខាងកើត មានការឆ្លង ៤៤៩ ៥៩០នាក់ និងស្លាប់ ១១ ៤៥២នាក់ ដោយ​គិតត្រឹម ថ្ងៃទី២៧ ខែឧសភា។ ប៉ុន្ដែក្នុងរយ:ពេល២៤ម៉ោងកន្លងមក នៅក្នុងតំបន់នេះ មាន​អ្នកឆ្លងថ្មី ចំនួន ១០ ៦៩០នាក់​ និងស្លាប់១៥៩នាក់។

ដោយឡែកប្រទេសដែលមានអ្នកឆ្លងច្រើនជាងគេ នៅលើពិភពលោក រួមមាន អាមេរិក មានអ្នកឆ្លង ១ ៧៤៥ ៨០៣នាក់, ប្រេស៊ីល មានអ្នកឆ្លង ៤១៤ ៦៦១នាក់, រុស្ស៊ីមានអ្នកឆ្លង ៣៧០ ៦៨០នាក់, អេស្ប៉ាញ មានអ្នកឆ្លង ២៨៣ ៨៤៩នាក់, អង់គ្លសេ មានអ្នកឆ្លង ២៦៧ ២៤០នាក់…៕ ប្រែសម្រួល Nuon

from: https://tnaot.com/km/m/detail/article/9266913