
កំពូលតារាចម្រៀង និងតារាសម្តែងលោក Rain នឹងចូលរួមជាមួយអ្នកសម្តែងប្រជាប្រិយលោក Jang Sung Kyu នៅក្នុងរឿងភាគដ៏ពេញនិយមរបស់ពួកគេ ដែលមានចំណងជើងថា “ Workman” ។
យោងតាមទីភ្នាក់ងាររបស់ Rain នៅថ្ងៃទី២៧ ឧសភា ការថតរឿងភាគដែលទើបនឹងបញ្ចប់មួយនេះ សង្ឃឹមថានឹងទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្ររបស់លោក រីឯ Jang Sung Kyu ដែលកំពុងពេញនិយមនៅតែបន្តទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកនិយមលេងអ៊ីនធឺណិតផងដែរ ។
គួរបញ្ជាក់ផងដែរថា កំពូលតារាចម្រៀង និងតារាសម្តែងរូបនេះ នឹងលេចមុខសារជាថ្មីក្នុងរឿងភាគ “Workman” ដែលនឹងគ្រោងចាក់ផ្សាយនៅថ្ងៃទី០៥ ខែមិថុនា វេលាម៉ោង ៦ល្ងាច ម៉ោងក្នុងប្រទេសកូរ៉េ ៕
ប្រែសម្រួលដោយ៖ វិបុត្រ
ប្រភព៖ allkpop